ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តា​រា​ស​ម្តែង​ ​ ​Leslie​ ​Mann​ ​មិ​ន​ដឹ​ង​ថា​ក្រឺត​គូ​ថ​នា​ង​ ​Cameron​ ​Diaz​ ​តាំ​ង​ពី​អ​ង្កាល់​ណា​​​ម​ក​​ទេ​

តារាសម្តែង Leslie Mann ត្រូវបានអ្នកសារព័ត៌មាន​ និង​អ្នកគាំទ្រ យកចិត្តទុកដាក់យ៉ាងខ្លាំង ជាមួយនឹងកាយវិការ​របស់នាង ខណៈដែលចូលរួម​ក្នុងកម្មវិធី ‘The Other Woman’ ដែល​ប្រារព្ធឡើងនៅក្នុងទីក្រុង ឡុងដ៏ ប្រទេស​អង់គ្លេស​កាលពីម្សិលមិញនេះ​​។​

ក្នុងវត្តមាន នៃកម្មវិធីផ្សព្វផ្សាយ​រឿងកំប្លែង​ ‘The Other Woman’ ទទួលបានការចូលរួមពីសំណាក់តារាល្បីៗ ក្នុងនោះមាន​នាង Kate Upton, Cameron Diaz និង Leslie Mann ជាដើម ដែលបង្ហាញវត្តមានលើកម្រាលព្រំក្រហម នៅក្នុងទីក្រុងឡុង ដើម្បីចូលរួមផ្សព្វផ្សាយ​រឿងកំប្លែងខាងលើ ។ ក៏ប៉ុន្តែ​អ្វីដែល​ធ្វើឲ្យគេចាប់អារម្មណ៍បំផុត ក្នុងអំឡុងព្រឹត្តិការណ៍នោះ គឺសកម្មភាពរបស់នាង Leslie Mann មិនដឹងថា ក្រឺតគូថនាង Cameron Diaz ពីអង្កាល់ណាមកទេ បាន​យកដៃស្តាំ ចាប់កំប៉េះគូថស្រីស្រស់ ក្នុងរឿង Sex Tape ដែល​នឹង​បង្ហាញនាខែ កក្កដា ខាងមុខ​។​
តែ ទោះជាយ៉ាងណា ហេតុការណ៍នេះ យើងមិនដឹងថា​ ជា​ការ​ការ​ចេតនា ឬ​អចេតនា នោះទេ ខណៈដែលដៃនាង Leslie Mann ចាប់គូថនាង Cameron Diaz នោះ។ម្យ៉ាងវិញទៀត​សកម្មភាពរបស់នាង អាចនឹង​ត្រូវ​បានគេដេញដោលសួរ​រឿងភេទ ក៏ថាបានដែរ​៕​
Comez




មតិយោបល់