ខណៈដែលធ្វើការរួមរ័ក ក្មេងស្រីអាយុ ២១ ឆ្នាំម្នាក់ បានទទួលរងនូវគ្រោះថ្នាក់ ដោយធ្លាក់ទៅកាន់ជម្រៅ ១០ ម៉ែត្រ ។
កាលពីចុងខែមិនា ពោលគឺថ្ងៃទី ២៨ ខែ មិនា មានហេតុការណ៍មួយដ៏កម្រ បានកើតឡើងនៅ ទីក្រុង Ciudad Real ប្រទេសអេស្ប៉ាញ ដោយត្រូវបានគេហៅឲ្យក្រុមជួយសង្រ្គោះបន្ទាន់ ឲ្យជួយស្ត្រី វ័យ ២១ ឆ្នាំម្នាក់ ដែលមានបានបង្ហាញឈ្មោះ ។
បើតាមរបាយការណ៍ព័ត៌មាន ពីកន្លែងកើតហេតុបានបញ្ជាក់ថា ក្មេងស្រីនេះ និងមិត្តប្រុស បាននាំគ្នារួមរ័ក នៅលើគម្រប អណ្តូងទឹក ដែលជិតឧទ្យាន Playa ដែលជាតំបន់ដ៏ល្បីសម្រាប់យុវវ័យ និងគូស្នេហ៍ នាំគ្នាមករួមរ័ក ។ ដោយសារតែមិនបានប្រុងប្រយ័ត្នក្នុងអំឡុងពេលរួមរ័កនោះ ពួកគេក៏បានភ្លាត់ ជ្រុល ធ្វើឲ្យគម្រប់អណ្តូងនោះ ក្រឡាប់ ហើយស្រីស្រស់វ័យក្មេងនោះក៏បាន ធ្លាក់ចូលទៅកាន់អណ្តូង ដែលមានជម្រៅ ១០ ម៉ែត្រ ។ សម្រាប់មិត្តប្រុសរបស់នារីរងគ្រោះបានស្លន់ស្លោរយ៉ាងខ្លាំង និង ព្យាយាមស្វែងរកការជួយសង្គ្រោះ ដោយព្យាយាមស្លៀកខោអាវវិញ ដើម្បីខលទៅកាន់ ក្រុមជួយសង្គ្រោះ ។ មិនយូរប៉ុន្មានក្រុមជួយសង្រ្គោះបានមកដល់ តែសម្រាប់អ្នកខល មិនត្រូវបានប្រាប់ឈ្មោះនោះទេ ក៏ប៉ុន្តែគេជឿថា នោះគឺជាមិត្តប្រុសរបស់នាង ខណៈដែលមិត្តប្រុសរបស់នាង មិនបានបង្ហាញមុខ នៅកន្លែងកើតហេតុនោះទេ ។
នៅពេលដែលក្រុមជួយសង្គ្រោះ បានជួយស្រង់នាងពីអណ្តូងបានសម្រេច ក្មេងស្រីនោះ អាក្រាត ពាក់កណ្តាលខ្លួន ដោយរាងកាយរញ័រទទ្រេតត្រាំក្នុងទឹក ដោយខ្វះកម្តៅ និងត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ នៅ Ciudad Real ទាំងពាក់កណ្តាល អធ្រាត្រ ។ រហូតដល់ព្រឹកឡើង ម៉ោង ១០ នាងត្រូវបានចាកចេញពីមន្ទីរពេទ្យ ៕
មតិយោបល់