ព័ត៌មានជាតិ

បិសាចក្រហម​ទទួលដំណឹងល្អពី Bayern Munich

អាល្លឺម៉ង់ ៖ ប្រភពព័ត៌មានចុងក្រោយបំផុតពី មន្ទីរសុខាភិបាល​នៅក្នុងក្លិប Bayern បាន​ឲ្យដឹងថា កីឡាករ Diego Contento ដែលបានរបួស ជាច្រើនសប្តាហ៍មកនេះ បានចូលរួមហ្វឹកហាត់នៅលើទីលានវិញហើយ ។ បញ្ហារបួសដែលធ្វើឲ្យ Diego Contento បាត់មុខ គឺដោយសារតែ​ទទួលរង​ការ​វាយប្រហារ ពីមិត្តរួមក្រុម ក្នុងអំឡុងពេលហ្វឹកហាត់​។

តែ​ទោះជាចូលមកហ្វឹកហាត់មែនពិត Diego Contento នឹង​មិនបានបង្ហាញខ្លួនលេងឡើយ ខណៈដែល ក្លិប Bayern Munich ត្រូ​វជួបប្រកួត ជាមួយនឹង ក្លិប Augsburg នៅថ្ងៃសៅរ៍នេះ ។​
64752
ដូច្នេះមានន័យថា កីឡាករ វ័យ ២៣ ឆ្នាំ ដែលជាខ្សែការពារ នឹង​អវត្តមាន ប្រកួតជាមួយនឹង បិសាចក្រហម Manchester United នៅសប្តាហ៍បន្ទាប់នេះដែរ ក្នុងក្របខណ្ឌ Champions League ។

ព័ត៌មាននេះដែរត្រូវបានអះអាង ដោយគ្រូបង្វឹក Pep Guardiola ថា “បើទោះបីជា Diego Contento ជាជម្រើសដ៏ល្អ ក៏ប៉ុន្តែ​មិនអាចទេ ព្រោះថា របួស​របស់កីឡាកររូបនេះមិនទាន់ជាសះមួយរយភាគរយនៅឡើយ​ ” ។
សម្រាប់ជើងទី ២ ក្នុងក្របខណ្ឌ Champions League Bayern Munich នឹងលេងដោយគ្មានកីឡាករ Schweinsteiger និង Javi Martinez ខណៈដែល​កីឡាករពីរដួងនេះ ត្រូវបានព្យួរ​មិនឲ្យលេងនោះស្របពេលដែលលេងជាប់គ្នារដឹកពេក​ ៕​

មតិយោបល់