ព័ត៌មានជាតិ

បិសាចក្រហម​ អាច​ទៅរួច​ទេរាត្រីនេះខណៈជួប Newcastle United

ក្លិបបិសាចក្រហម Manchester United នឹងឆ្ពោះ​ការបំផុសបំផុល សាងទំនុកចិត្ត ​ការបង្ហាញទម្រង់លេង​បំបាក់ក្លិប Bayern Munich ខណៈនឹងធ្វើដំណើរទៅកាន់ ពហុកីឡដ្ឋាន St James’ Park នៅថ្ងៃសៅរ៍នេះវេលាម៉ោង ១០ យប់​ ដើម្បីជួប​ការប្រកួតជាមួយនឹង Newcastle United ។​
ក្នុងនោះ David Moyes បាន​អះអាងថា លទ្ធផល ស្មើ ១-១ ក្នុងការប្រកួត នាជើងទី ១ ក្នុងក្របខណ្ឌ UEFA Champions League នោះ វា​ជា​ឱកាស​មួយដែលធ្វើ​ឲ្យយើង​មានទំនុកចិត្តក្នុងការត្រឡប់ទៅវិញ ដើម្បីជួបការប្រកួត​នៅ Allianz Arena ។​

តែ​ទោះជាយ៉ាងណា​សម្រាប់រាត្រីនេះ យើងមិនដឹងថា David Moyes អាចឆ្លងផុត ការប្រកួតនៅក្រៅទឹកដីក្នុងក្របខណ្ឌ EPL របស់អង់គ្លេសនៅឡើយនោះទេ ខណៈជួបម្ចាស់ផ្ទះ Newcastle United ។​ ទន្ទឹម​នឹងគ្នានេះដែរ យើងអាច​មើលជំនួបជើង ជាប្រវតិ្តសាស្ត្រកន្លងមក ក្នុងការជួបប្រកួតរវាងក្លិប បិសាចក្រហម និង Newcastle United ខ្លះៗ ដូចខាង​ក្រោមនេះ៖
នៅក្នុងឆ្នាំ ១៩៧២ ក្លិប Newcastle United បានបំបាក់ក្លិប បិសាចក្រហម ដោយលទ្ធផល ១-០ នៅពហុកីឡដ្ឋាន Old Trafford ដែលជា​រឿងប្រវត្តិសាស្ត្រមួយ​។
សម្រាប់លទ្ធផលប្រកួតនៅពេលបច្ចុប្បន្ននេះដែរ Newcastle United ចាញ់ប្រកួត ៩ ប្រកួក្នុងចំណោម ១៤ ប្រកួត កន្លងមក មក ដោយស្មើ ១ ឈ្នះ ៤ តែប៉ុណ្ណោះ ខណៈជុំប្រកួតនាពេលបច្ចុប្បន្នឈានដល់ ៣២ ។​

ដោយឡែកសម្រាប់បិសាចក្រហម រាល់ ៣០ ប្រកួត តែងតែមានពិន្ទុ លើសពី ៤៨ ក៏ប៉ុន្តែនៅរដូវកាលនេះ​ដូចខ្សត់ខ្សោយបន្តិចក្រោមការដឹកនាំរបស់ David Moyes ដោយធ្លាក់ទៅកាន់លេខរៀងទី ៧ នៃតារាង ដោយមិនរំពឹងថាបាន លេខរៀងទី ៤ទៀតផង ។​
ចង់ដឹងថា​រាត្រីនេះ បិសាចក្រហម​អាច​ទៅរួចឬយ៉ាងណា សូម​រងចាំ​ទស្សនាទាំង​អស់គ្នា ។ ក៏ប៉ុន្តែដំណឹង សូមព្យាករណ៍ទុកមុនថា លទ្ធផល យប់នេះ បិសាចក្រហម ឈ្នះ ២-១ ៕
2014-04-05_103925

មតិយោបល់