ព័ត៌មានជាតិ

PSG ត្រៀម​លុយ ៨២ លាន​ដុល្លារ​ជះ​ទិញ Di Maria ពី Real Madrid

សារព័ត៌មាន​ក្នុងស្រុ​កអេ​ស្ប៉ាញ បាន​ចុះ​ផ្សាយ​ឲ្យដឹងថា ក្លិប Paris Saint-Germain កំពុង​ត្រៀម​កញ្ចប់​ថវិការ​ដ៏​ច្រើនសន្ធឹក ទិញ ខ្សែ​ប្រយុទ្ធ Real Madrid កីឡាករ Angel Di Maria ។​

​កីឡាករ សញ្ជាតិ​អា​ហ្សង់​ទីន Angel Di Maria បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន ឈាន​ដល់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ World Cup កាលពី​រាត្រី​យប់មិញ ដោយ​ចាញ់​អាល្លឺម៉ង​ក្នុង​លទ្ធផល ១ – ០ និង​កំពុង​មាន​ទំនាក់ទំនង​ចាកចេញ​ពី ពហុ​កី​ឡក​ដ្ឋា​ន Bernabeu ។​

​ការមកដល់​របស់​ខ្សែ​បម្រើ Gareth Bale នៅ​ក្លិប Madrid កាលពី​ឆ្នាំ ទៅ បាន​លេច​ឭ​ពាក្យ​ច​ចាម​អារាម​ថា កីឡាករ Angel Di Maria បាន​ចរចារ​ចាកចេញ​ពី ក្លិប​អធិរាជ​ស បើទោះបី​គាត់​មាន​តួនាទី​យ៉ាងសំខាន់ ដោយ​ជួយ​ឲ្យ​ក្លិប​លើ​កពាន​អឺរ៉ុប​ទី ១០ ដោយ​ឈ្នះ Atletico Madrid នៅ UEFA Champions League ។​
​ក្រៅពី ក្លិប PSG នៅ​មាន​ក្លិប បិសាច​ក្រហម កំពុង​ចាប់អារម្មណ៍​អូសទាញ​កីឡាករ​រូប​នេះ​ផង​ដែរ ។​

​បើ​តាម​ប្រភព​ព័ត៌មាន AS របស់អេ​ស្ប៉ាញ បានឲ្យដឹងថា Di Maria ត្រូវបាន​កំណត់ឲ្យ​ចូលរួ​មលេង ជាមួយនឹង ក្លិប​យក្ស​បារាំង PSG ក្នុងតម្លៃ ៦០ លាន អឺរ៉ូ ប្រហែល ៨២ លាន​ដុល្លារ​។​
Di Maria

មតិយោបល់