ប៉ូលនៅក្នុងរដ្ឋ Idaho សហរដ្ឋអមេរិកបាននិយាយថា កាលពីសប្តាហ៍មុនអ្នកបម្រើស្រីម្នាក់បានទះកំផ្លៀងអតិថិជនរបស់ខ្លួន ដោយសារតែគាត់ធ្វើការត្អូញត្អែរថាសេវាកម្មនៅក្នុងភោជនីយដ្ឋានមួយនេះមិនល្អ។ អ្នកបម្រើម្នាក់នោះត្រូវបានចាប់ខ្លួន បន្ទាប់ពីវាយអតិថិជនរបស់ខ្លួនមួយដៃ និងគំរាមកំហែងដោយកាំបិទមួយ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃសៅរ៍ ក្នុងភោជនីយដ្ឋានមួយនៅតាមបណ្តោលផ្លូវលេខ ៧៩ បន្ទាប់ពីអតិថិជនបានត្អូញត្អែអំពីសេវាកម្មអាក្រក់។ ម្ចាស់ភោជនីយដ្ឋានបាននិយាយថា អ្នកបម្រើរបស់ខ្លួនធ្លាប់មានបញ្ហាទាក់ទងនឹងអារម្មណ៍ និងនៅក្នុងមន្ទីរពេទ្យអស់បីខែកាលពីឆ្នាំមុនដើម្បីធ្វើការព្យាបាល។ នៅពេលដែលប៉ូលិសបានមកដល់ Truc Hyunh វ័យ ២៩ ឆ្នាំដែលជាអ្នកបម្រើម្នាក់នេះបានប្រឆាំងនឹងការចាប់ខ្លួនរបស់ប៉ូលិស។ ដូច្នេះនាងត្រូវបានចោទប្រកាន់ពីបទមជ្ឍិម និងរារាំងការចាប់ខ្លួនរបស់ប៉ូលិស៕
ព័ត៌មានជាតិ
មតិយោបល់