ព័ត៌មានជាតិ

ស្លាប់ ៥​នាក់ នៅ​ឥណ្ឌូនេស៊ី ដោយសារ​ភ្លៀង​បាក់​ដី​

​ការ​រអិល​បាក់​ដី ដែល​បង្កឡើង​ដោយសារ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​បាន​រាំងស្ទះ​ដល់​ដំណើរ​រថភ្លើង​នៅលើ​កោះ​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ​ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ៥​នាក់​។​

​អ្នកដំណើរ​នៅលើ​រថភ្លើង​មាន​ប្រមាណ​ជា ២៥០​នាក់ បាន​ធ្វើដំណើរ​ពី​ទីក្រុង Bandung ភាគ​ខាងលិច​នៃ​កោះ Java ទៅកាន់ Malang ភាគ​ខាងកើត​នៃ​ប្រទេស​។ ការបា​ក់ដី​នេះ បាន​លក្ខណៈ​ទ្រង់​ទ្រា​ធំ​ដែល​បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​យ៉ាងខ្លាំង ដែល​បាន​បណ្ដាល​ឲ្យ​រថភ្លើង​ជួប​នូវ​គ្រោះថ្នាក់​រហូតដល់​ស្លាប់​ម​នុស្ស ៥​នាក់​។​

​អ្នក​ពាក្យ​របស់​ទីភ្នាក់ងារ​មហន្តរាយ​ជាតិ បានឲ្យដឹងថា ហេតុ​ការ​ខាងលើ​បាន​កើតឡើង​នៅវេលា​ម៉ោង ៦:៣០​នាទី​ល្ងាច កាលពី​ថ្ងៃ​សុក្រ នៅក្នុង​ទីក្រុង Tasikmalaya ជា​ផ្លូវ​រថភ្លើង​ឆ្លងកាត់ ដែល​បណ្ដាលឲ្យ​ស្លាប់​មនុស្ស ៥​នាក់​។​
​អ្នកនាំពាក្យ​បាន​បន្ត​ទៀត សាកសព ៣​នាក់​ត្រូវបាន​ជម្លៀសចេញ និង​២​នាក់​ទៀត​ត្រូវ​បាន​ជាប់​នៅក្នុង​រថភ្លើង ចំណែក​អ្នក​ផ្សេង​ទៀត​ដែល​នៅ​រស់ ត្រូវបាន​ជម្លៀស​ដោយ​អាជ្ញាធរ ក្នុង​នោះ​អាជ្ញាធរ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា គ្មាន​មនុស្ស​របួស​ឡើយ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះថ្នាក់​នៅ​លើ​ផ្លូវ​រថភ្លើង​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គឺជា​រឿង​ធម្មតា ហើយ​ការ​រអិល​បាក់​ដី​ដោយសារ​ទឹកជំនន់ ភ្លៀង​បាន​កើតឡើង​ជា​ញឹកញាប់​សម្រាប់​ប្រទេស​មួយ​នេះ​ផង​ដែរ​៕​
2014-04-05_112148

មតិយោបល់