ប្តីប្រពន្ធមួយគេបានទទួលរង្វាន់ជាសាច់ប្រាក់ បន្ទាប់ពីពួកគេបានដាក់ពាក្យបណ្តឹងអំពីជីវិតផ្លូវភេទ ដ៏អាក្រក់មួយ នេះបើយោងតាមតុលាការនៅក្នុងប្រទេសអ៊ីតាលី។
តុលាការ Tuscany បានផ្តល់ប្រាក់ ២៧,៥០០០ សម្រាប់គូស្វាមីភរិយា ដែលពិបាកក្នុងការរួមភេទ បន្ទាប់ពីស្ត្រីនេះបានជួបគ្រោះថ្នាក់ចរាចរណ៍។ ស្ត្រីម្នាក់ដែលគេមិនបានបញ្ចេញឈ្មោះម្នាក់នេះត្រូវបានវាយប្រហារដោយរថយន្តមួយគ្រឿងខណៈពេលដែលឆ្លងកាត់ផ្លូវ ។
នាងទទួលរងនូវការឈឺចាប់យ៉ាងខ្លាំងខណៈពេលដែលត្រឡប់មកវិញ និងមិនអាចរីករាយជីវិតផ្លូវភេទជាមួយនិងស្វាមីរបស់នាងដូចពីមុនឡើយ។ លទ្ធផលចៅក្រមបញ្ជាឲ្យក្រុមហ៊ុនធានារ៉ារងរថយន្ត បង់ប្រាក់សម្រាប់សង់ជំងឺចិត្តដល់គូរស្នេហ៍មួយគូនេះ ចំពោះរឿងជីវិតផ្លូវភេទរបស់ពួកគេ។ ប៉ុន្តែក្រុមហ៊ុនធានារ៉ារង់បានអះអាងថាគូស្នេហ៍វ័យកណ្តោលនោះ គឺចាស់ពេកមិនអាចប្រព្រឹត្តសកម្មភាពផ្លូវភេទឲ្យដូចពីមុនបានទេ។ មេធារីរបស់ប្តីប្រពន្ធនោះបានបញ្ជាក់ផងដែរថា ទំនាក់ទំនងផ្នែកជីវិតផ្លូវភេទរបស់នាងត្រូវបានខូចខាត បន្ទាប់ពីជួបប្រទះគ្រោះថ្នាក់ចរាចរណ៍ ហើយមានបញ្ហាក្នុងជីវិតរស់នៅប្រចាំថ្ងៃថែមទៀត៕
មតិយោបល់