ព័ត៌មានជាតិ

តែ​​បៃ​តងមាន​ប្រសិ​ទ្ធិ​ភាព​ខ្ពស់ ក្នុង​ការព្យា​បាល​ជំងឺ​ហឺត

តែបៃតងត្រូវបានគេរកឃើញថា មាន​ប្រសិទ្ធ​ភាព​ដ៏អស្ចារ្យ​សម្រាប់​ការ បញ្ចុះ​ទម្ងន់, បង្ការ​ជំងឺ​មហា​រីក, ធ្វើ​ឲ្យ​មាន​អាយុ​វែង, ព្យាបាល​​ជំងឺមុន និង​ជំងឺ​សើរ​ស្បែក (តាអក), ជួយ​ឲ្យ​មាន​ភាព​ស្រស់​ស្អាត, ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ចង​ចាំ… សម្បី​តែ​ជំហឺត និង​ការ​ញៀន​ថ្នាំ​ក៏​អាចព្យាបាល​បាន​ដែរ។

ដើម្បីព្យាបាលជំងឺហឺតអ្នកត្រូវទិញ ស្លឹក​តែ​ស្រស់ ១០០ ក្រាម និង​ដំបែរ​មួយ​ដុំ ប៉ុន្តែត្រូវជ្រើស​ស្លឹក​តែ​ដែល​មាន​​ទំហំ ៥ ទៅ ៦ សង់​ទី​ម៉ែត្រ។ ដំបូង​លោក​អ្នក​ត្រូវ​លាង​សម្អាត​ស្លឹក​តែ​ឲ្យ​បាន​ត្រឹម​ត្រូវ បន្ទាប់​មក​យក​ស្លឹក​តែ​ទាំង​នោះ​លាង​ជាមួយ​នឹង​ទឹក​ក្តៅ​អ៊ុនៗ​ម្តង​ទៀត។ បន្ទាប់​មក​យក​ដំបែរ និង​ស្លឹក​តែ​ច្របាច់​បញ្ចូល​គ្នា​ រួចចាក់​ទឹក​ក្តៅ ក្រោយ​មក​ទុក​រយៈ​ពេល ២៤ ម៉ោង​មុន​នឹង​ប្រើ​ប្រាស់។ របៀប​ប្រើ​ប្រាស់ មុន​ពេល​ចូល​គេង​ផឹក​ម្តង និង​នៅ​ពេល​ពាក់​កណ្តោល​យប់​ផឹក​ម្តង​ទៀត ព្រោះ​នេះ​ជា​ពេល​វេលា​ដ៏ល្អ​នៃការ​វាយ​ប្រហារ​ជំងឺ​ហឺត។

ប្រសិនបើប្រើប្រាស់ជារៀងរាល់ថ្ងៃ ជំងឺហឺត​របស់​លោក​អ្នក​នឹង​មាន​អាការៈ​ធូស្រាល​ជាង​មុន​ជា​លំ​ដាប់។ ម្យ៉ាង​វិញ​ទៀត​តែ​បៃ​តង ដែល​លាយ​ជា​មួយ​នឹង​ជាតិ​អាកុល​ក៏​ជា​ថ្នាំ​សម្រាប់​បញ្ចុះ​ការទល់​លា​មក និង​គេងលក់​បាន​ស្កប់​ស្កល់៕
13968369061

មតិយោបល់