ព័ត៌មានជាតិ

រថយន្ត​លុច​ស៊ី​ស ​ប៉ះ​រថយន្ត​លុច​ស៊ី​ស កកស្ទះ​​ជិត​១​ម៉ោង

​ភ្នំពេញ៖ រថយន្ត​លុច​ស៊ី​ស​ RX300 ​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ម្នាក់​បាន​បើក​ប៉ះ​រថយន្ត​លុច​ស៊ី​ស​ GX470 ត្រង់​ចំណុច​ផ្លូវបែក​ជា​បួន​បណ្ដាល​អោយ​រថយន្ត​លុច​ស៊ី​ស​GX470 រង​ការខូចខាត​បន្តិចន្តួច​ផ្នែក​ខាង​មុខ កាលពី​វេលា​ម៉ោង​០៥​និង​១០​នាទី​ល្ងាច​ថ្ងៃទី​៧​ខែ​មេសា​ឆ្នាំ​២០១៤ ត្រង់​ចំណុច​ផ្លូវ​លេខ​២៦១​កែង​ផ្លូវ​លេខ​១៥៦ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក​។

ប្រភព​ព័ត៍មាន​ពី​កន្លែងកើតហេតុ​បាន​អោយដឹងថា នៅ​មុនពេល​កើតហេតុ​មាន​រថយន្ត​លុច​ស៊ី​ស​ RX300​ មួយគ្រឿង ពណ៍​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-0485 បើកបរ​ដោយ​បុរស​ម្នាក់​ទិសដៅ​ពី​កើត​ទៅ​លិច​តាម​បណ្ដោយ​ផ្លូវ​លេខ​១៥៦ ខណៈ​មក​ផ្លូវ​បែក​ជា​បួន​កែង​ផ្លូវ​លេខ​២៦១ ក៏​មាន​រថយន្ត​លុច​ស៊ី​ស​ GX470​ មួយគ្រឿង ព​ណ៍ស ពាក់​ស្លាក​លេខ ភ្នំពេញ 2Z-5965 បើកបរ​ដោយ​បុរស​ម្នាក់​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៦១ ទិស​ដោ​ពី​ជើង​ទៅ​ត្បូង​ក៏​ត្រូវ​រថយន្ត​លុច​ស៊ី​ស​RX300​បុក​ប៉ះ​ចំ​ពី​ជំ​ហៀ​ង​ខាងឆ្វេង​ផ្នែក​ខាងមុខ​បណ្ដាលអោយ​រថយន្ត​លុច​ស៊ី​ស​GX470 រង​ការខូចខាត​កំពិត​ធ្លាក់​កាង​រថយន្ត​ខាងមុខ​។

បន្ទាប់ពី​កើតហេតុ​ម្ចាស់​រថយន្ត​ទាំង​២​គ្រឿង​បាន​ចុះ​មក​ប្រកែក​យក​ត្រូវ​រៀងខ្លួន​បង្ក​ការកកស្ទះ​ចរាចរ​ជិត​១​ម៉ោង ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះមក​អន្តរាគមន៍​សំរួល​ចរាចរ​និង​បាន​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​ជំនាញ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំង​២​គ្រឿង​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួល​គោក​ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕
4

321

មតិយោបល់