ព័ត៌មានជាតិ

រថយន្ត​ហ៊ីយ៉ាន់ដាយ បើក​ដូច​ហោះ​បុក​ម៉ូតូ​ធុន​ធំ​ផ្លោង​ខ្ទាត​មនុស្ស​ធ្លាក់​ទើរ​លើដំបូល​រថយន្តរ​បួស​ធ្ងន់​សល់​ដង្ហើមចង្រិត​

​រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ​ដោយ​បាក់ដៃ​ទាំង​សងខាង​និង​បែក​ប្លោកនោម​នៅសល់តែ​ដង្ហើមចង្រិត​ក្នុង​គ្រោះថ្នាក់​ចរាចរ​មួយ​បង្ក​ឡើង​រវាង​រថយន្ត​ហ៊ីយ៉ាន់ដាយ SANTA ពណ៌​ស​មួយ​គ្រឿង​បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​បាន​បើក​ទៅ​បុក​និង​ម៉ូតូ​ធុន​ធំ​ពណ៌​ខ្មៅ មួយគ្រឿង​ម៉ាក​R6​បើកបរ​ដោយ​បុរស​ម្នាក់​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាលអោយ​ផ្លោង​ខ្ទាត​អ្នកបើក​ម៉ូតូ​ទើរ​លើដំបូល​រថយន្ត​កា​លពី​វេលា​ម៉ោង​១​និង​១៥​នាទី រំលង​អធ្រាត​ឈានចូល​ថ្ងៃ​ទី​០៨ មេសា ២០១៤ នៅ​ចំណុច មុខ​មន្ទីរពេទ្យ​ព្រះ​កុស​មះ ស្ថិតនៅ​ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ។

​នៅ​កន្លែង​កើតហេតុ​សមត្ថកិច្ច​នៅ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ជនរងគ្រោះ​និង​បុរស​ជនជាតិ​កូរ៉េ​បើក​រថយន្ត​បង្កហេតុ​នៅឡើយ​ទេ​។​ លោក ស៊ិន សុវណ្ណ នាយរង​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរ​ផ្លូវគោក​ខណ្ឌ​សែន​សុខ​បានអោយដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ហ៊ីយ៉ាន់ដាយ SANTA ពណ៌​ស​មួយគ្រឿង អត់​ទាន់​មាន​ស្លាក​លេខ បើកបរ​ដោយ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់ បាន​ធ្វើដំណើរ​យ៉ាង​លឿន​ដូច​ហោះ​តាម​បណ្ដោយ​ផ្លូវ ២៧១ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​បាន​ព្យាយាម​បើក​វ៉ា​និង​រថយន្ត​មួយ​គ្រឿង​ទៀត​នៅ​ពី​មុខ​ទើប​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ធុន​ធំ​ម៉ាក​R6​ពណ៌​ខ្មៅ​មួយគ្រឿង អត់​មាន​ស្លាក​លេខ​ចំ​ពីមុខ​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ជា​អ្នកបើក​ម៉ូតូ​ផ្លោង​ខ្ទាត ទៅ​ធ្លាក់​ទើរ​នៅលើ​ដំបូល​រថយន្ត​បង្កហេតុ​ខាងលើ ឃើញ​ដូច​នោះ​រថយន្ត​បង្កហេតុ​បាន​ព្យាយាម​បើក​រត់​ទាំង​ជនរងគ្រោះ​ទើរ​លើដំបូល​បាន​ប្រមាណ​១០០​ម៉ែត្រ​ដល់​មុខ​មន្ទីរពេទ្យ​ព្រះកុៈសុៈមៈ​ទើប​ត្រូវ​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​ធ្វើការ​ឃាត់​បាន​ទាំង​រថយន្ត​និង​អ្នកបើកបរ​។​

​បន្ទាប់ពី​កើតហេតុ អ្វី​ដែល​គួរអោយ​ហួសចិត្ត​នោះ​គឺ​ជនរងគ្រោះ​ដែល​ត្រូវ​រថយន្តបុក​ទើរ​លើដំបូល​រថយន្ត​បើក​មក​រត់​មក​មុខ​ម​ន្ទីរ​ពេទ្យ​ព្រះកុៈសុៈមៈ ទៅ​ហើយ​តែ​បែរជា​គ្មាន​គ្រូពេទ្យ​ណា​ម្នាក់​អើពើ​យក​ជនរងគ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ​ឡើយ​ដោយ​ទុក​ជនរងគ្រោះ​រហូត​ដល់​ប្រជាពលរដ្ឋ​ទ្រាំ​មិន​បាន​ក៏​ទូរស័ព្ទ​ហៅ​រថយន្ត​សាមុយ​របស់​គ្លីនិក​ឯកជន​មួយ​មក​ដឹក​យក​ជនរងគ្រោះ​ទៅ​ធ្វើការ​សង្គ្រោះ​ទៅវិញ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​វាស់វែង​រួច​ស្ទូច​យក​រថយន្ត​បង្កហេតុ​និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​ធ្វើ​ការដោះស្រាយ​តាម​ផ្លូវច្បាប់​៕
1

23

មតិយោបល់