កាលពីថ្ងៃទី ០៧ ខែមេសាឆ្នាំ ២០១៤ កន្លងទៅនេះសមាជិកនៃបណ្តាញសង្គម Reddit បានធ្វើការបង្ហោះរូបភាពរបស់លោក Zeinzu ដែលទាក់ទងនឹងភ្នែកដ៏គួរឲ្យខ្លាចមិនធ្លាប់មានពីមុនមក ដោយសារតែការឆ្លងបាក់តេរីក្នុងរយៈពេលតែជិតមួយថ្ងៃ វាក៏ប្រែក្លែយទៅជាដូច្នេះ។
លោក Zeinzu បានឲ្យដឹងថាប្រសីភ្នែករបស់គាត់ស្រាប់តែប្រែពណ៌ទៅជាក្រហមដូចជាឈាមស្រស់នៅក្នុងរយៈពេលដ៏ខ្លី។បន្ទាប់ពីទៅជួបគ្រូពេទ្យដើម្បីពិនិត្យមើលគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានការឆ្លងមេរោគបាក់តេរី ដែលបណ្តោលឲ្យមានរោគសញ្ញាលេចឡើងគួរឲ្យខ្លាច។
បើសំលឹងមើលដំបូងភ្នែករបស់គាត់ប្រៀបដូចជាស្នាមឈាមដែលប្រុងហៀរចេញមកក្រៅ ប៉ុន្តែមានមនុស្សមួយចំនួនយល់ថាមកពីលោក Zeinzu ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ទើបមានឈាមកកនៅក្នុងភ្នែកដូច្នេះ៕
មតិយោបល់