ថ្មីៗនេះនេះកូនសេះមួយក្បាលមានទ្រងទ្រាយខុសប្រក្រតី ធ្វើមនុស្សដែលរស់នៅក្នុងទីក្រុង Zarand ប្រទេសរ៉ូមានី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយតែសត្វមួយក្បាលនេះត្រូវនរណាម្នាក់កាត់ក្បាលចោល។
តាមប្រភពព័ត៌មាននានាបានឲ្យដឹងថា កូនសេះដែលមានរូបរាងចម្លែកនេះកើតនៅថ្ងៃសរៅរ៍ ទី ០៥ ខែ មេសា ក្នុងកំឡុងពេលប្រហែលជាម៉ោង ១ ទៀបភ្លឺប៉ុន្មានថ្ងៃមុននេះ។ វាត្រូវបានគេស្គាល់ថាការផ្លាស់ប្តូររូបរាងចម្លែកនេះគឺជាលទ្ធផលនៃជំងឺហ្សែនពីកំណើត ពេលមានផ្ទៃពោះ។ ដោយគ្មានជំនួយពីអ្នកជំនាញពេទ្យសត្វធ្វើឲ្យមេសេះមួយក្បាលនេះត្រូវបានស្លាប់ បន្ទាប់ពីផ្តល់កំណើតបានប៉ុន្មាននាទី។
ក្រោយមកគេបាននាំសេះដ៏ចម្លែកនេះទៅព្រះវិហារដើម្បីធ្វើការអធិស្ថានចំពោះរឿងចម្លែកនេះប៉ុន្តែជាអកុសលកូនសេះនេះរស់មិនបានយូរប៉ុន្មានត្រូវគេសម្លាប់ដោយកាត់ក្បាលទុកចោល៕
មតិយោបល់