ស្ត្រីច្រើនណាស់មានប្រាថ្នាចង់បានសុដន់ ត្រលុកត្រលន់ ហើយមូលក្តំតាមបែបធម្មជាតិ។ ដល់ថ្នាក់មិត្តនារីមួយចំនួនបានស្វះស្វែងរកគ្រឿងសម្អាងផ្សេងៗ ជាពិសេសគឺប្រើវិធីវះកាត់ដើម្បីឆាប់ទទួលបានលទ្ធផលដូចបំណង។ ថ្វីត្បិតតែការជ្រើសយកវិធីវះកាត់នេះអាចទទួលបានលទ្ធផលជាទីគាប់ចិត្តក៏ពិតមែន ប៉ុន្តែផលប៉ះពាល់នឹងអាចកើតមាននៅថ្ងៃក្រោយដែលនឹកស្មានមិនដល់។ ប្រសិនបើសុភាពនារីគ្រប់រូបចង់ទទួលបាននូវសុដន់ធំមូលក្តំតាមបែបធម្មជាតិនោះ សូមប្រើវិធីសាស្ត្របួនយ៉ាងដូចខាងក្រោម៖
១. ម៉ាស្សាសុដន់
ការម៉ាស្សាដុដន់បានត្រឹមត្រូវ និងទៀតទាត់អាចជួយជំរុញឲ្យក្រពេញឈាមរត់ក្នុងពេលដំណាលគ្នានៃការអភិវឌ្ឍន៍សុដន់ឲ្យកាន់តែធំឡើង។
២. ប្រើក្រែមជាមួយនឹងខ្ទឹមបារាំង
ខ្ទឹមបារាំងដែលមនុស្សជាច្រើនតែងតែប្រើសម្រាប់ធ្វើជាម្ហូបអាហារ គឺផ្តល់អត្ថប្រយោជន៍ចំពោះសុដន់។ ការយកល្បាយនៃទឹកខ្ទឹមបារាំងលាយជាមួយនឹងទឹកឃ្មុំ ព្រមទាំងរមៀតស្រស់ បន្ទាប់មកលាបម៉ាស្សាថ្នមៗលើសុដន់ជារៀងរាល់ថ្ងៃ។
៣. លំហាត់ប្រាណ
អនុវត្តនៃការហាត់ប្រាណឲ្យបានទៀងទាត់ ដោយប្រើកំលាំងដៃដើម្បីជំរុញឲ្យសាច់ដុំហាប់ណែន ក៏ដូចជាដើមទ្រូងរបស់មិត្តនារីប៉ោងឡើងធំជាងមុន។
៤. ប្រើគ្រាប់រុក្ខជាតិ Fennel
Fennel គឺជាប្រភេទរុក្ខជាតិម្យ៉ាង (ជី) ដែលគេប្រើសម្រាប់ដាក់នៅក្នុងម្ហូប ប៉ុន្តែវាក៏មានប្រសិទ្ធភាពខ្ពស់ដែលអាចជួយជំរុញឲ្យសុដន់របស់មិត្តៗនារីមានទំហំធំ។ រហូតមកដល់ពេលនេះគ្រាប់ Fennel ត្រូវបានគេប្រើដើម្បីជំរុញឲ្យស្ត្រីមានទឹកដោះច្រើន ឬសម្រាប់បង្កើនចំណងផ្លូវភេទ ម្យ៉ាងទៀតវាអាចកាត់បន្ថយការឈឺចាប់ពេលមករដូវ។
ចំណាំ៖ កុំប្រើគ្រាប់ Fennel ច្រើពេក (ច្រើនជាង ១០០ ក្រាមក្នុងមួយថ្ងៃ) ដើម្បីជៀសវាងការប៉ះពាល់ធ្ងន់ធ្ងរដល់សសៃប្រសាទ ឬអាចបាត់បង់ស្មារតី។ អ្នកជំងឺមហារីកសុដន់, ក្រពេញអូវែ, ស្បូន… មិនគួរប្រើប្រាស់គ្រាប់ Fennel ទេ ដោយសារតែគ្រាប់រុក្ខជាតិទាំងនេះ មានជាតិ estrogen ខ្ពស់ប៉ះពាល់ដល់អ្នកមានជំងឺ៕
មតិយោបល់