ព្រះសីហនុៈ តាមសេចក្ដីរាយការណ៍បានដឹងថា ខណៈនេះ មានអគ្គិភ័យកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ នៅម្ដុំផ្សារបិតត្រាង ក្រុងព្រះសីហនុ នាម៉ោង៥និង៤០នាទីល្ងាចថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ខណៈនេះផងដែរ រថយន្តពន្លត់អគ្គិភ័យ កំពុងចេញអន្តរាគមន៍ទៅកន្លែងកើតហេតុហើយ។ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យនេះ បានបណ្ដាលឲ្យផ្ទុះធុងហ្គាសធំៗ ហើយបន្តឆេះរាលដាលដល់ផ្ទះនៅក្បែរៗនោះ ។ តាមសេចក្ដីរាយការណ៍បន្ថែមថា បើទប់ស្កាត់មិនទាន់ទេ អគ្គិភ័យនេះនឹងឆេះរាលដាលដល់រោងចក្រជាក់ជាមិនខានឡើយ៕
ព័ត៌មានលម្អិត Post News និងផ្សាយពេលក្រោយ៖

មតិយោបល់