ព័ត៌មានជាតិ

Atletico Madrid សម្រេចបំណង ធ្វើ​ឲ្យ​ Bacelona វេចបង្វេចចេញពីក្របខណ្ឌ Champions League

ក្រុម Atletico Madrid បាន​សម្រេចបំណងហើយ ដោយ​ឈានចូលវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Champions League បន្ទាប់ពីអាកខានជាំង ៤០ ឆ្នាំកន្លងមកនេះ​ ដោយលុត Bacelona ១ – ០ កាលពីរាត្រីយប់មិញនេះ ។ លទ្ធផល នេះដែរបាន​ធ្វើឲ្យ Atletico Madrid ឈ្នះ ២ – ១ ខណៈដែល​ជើងទី ១ បានត្រឹមតែស្មើ ១ – ១ នោះ ។​

គ្រាប់បាល់ដែល​ធ្វើឲ្យ Atletico Madrid ឈានចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឹជាគ្រាប់បាល់ដែលរកបានដោយកីឡាករ Koke នៅនាទី ទី ៦ ក្នុងការជួបប្រកួតនៅជើងទី ២ នេះ​។​

បើទោះបីជា​តង់ទី ២ ក្លិប Bacelona ខំរៀបចំយុទ្ធសាស្ត្រ​យ៉ាងនេះ ក៏មិនអាចបំបែកពង់មានរបស់ Atletico Madrid បានឡើយ ​បើទោះបីជាខ្លួនមានកីឡាករ​លំដាប់ពិភពលោក​ជាច្រើនក៏ដោយនោះ តែ​ធ្វើអ្វី មិនកើត​។ ដូច្នេះ Bacelona វេចបង្វេច​ចេញពីការដណ្តើម​ពាន Champions League ។​
បញ្ជាក់ផងដែរថា ងាកទៅមើល ក្របខណ្ឌ La Liga វិញ Bacelona នៅចាញ់ពិន្ទុ Atletico Madrid ១ ដោយមានពិន្ទុ ៧៨ និង ៧៩ ខណៈ Atletico Madrid ស្ថិតនៅលេខរៀងទី ១ នោះ ៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

barcelona-atletico-supercopa-messi-arda-y-koke

មតិយោបល់