ព័ត៌មានជាតិ

ទម្លាប់​អាក្រក់​ធ្វើ​ឲ្យ​បុរស​មិន​អាច​សម្រេច​ដល់​ចំណុច​កំពូល

ទម្លាប់​អាក្រក់​នៃ​ការ​ជក់​បាន​រី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សួត​មាន​សុខ​ភាព​មិន​ល្អ​ប៉ុណ្ណោះទេ ថែម​ទាំង​ពី​ឲ្យ​បុរស​ជា​ច្រើន​នាក់​មាន​បញ្ហា​សុខភាព​ផ្លូវ​ភេទ​ធ្ងន់​ធ្ងរ​ថែម​ទៀត។ ថ្នាំ​ជក់​គឺ​ជាសត្រូវ​យ៉ាង​សាហាវ​ដែល​អាច​ធ្វើ​ឲ្យ សមត្ថភាព​ផ្លូវ​ភេទ​របស់​បុរស​មាន​ភាព​ទន់​ខ្សោយ ហើយ​មិន​អាច​សម្រេច​បាន​ដល់​ចំណុច​កំពូលបាន។
ពិបាក​បញ្ជារឲ្យ​អាអូនតូចឡើង​រឹង​បាន
សម្រាប់​អ្នក​ជក់បារីធ្វើឲ្យ​​កក​ស្ទះលំហូរ​ឈាម​ ហើយ​ធ្វើ​ឲ្យ​ (អាអូនតូច) ពិបាក​បញ្ចារ​ឲ្យ​ឡើង​រឹង​បាន។ ក្រុមអ្នក​ស្រាវ​ជ្រាវ​បាន​បង្ហាញថា មនុស្ស​ដែល​មិន​ជក់​បារី​អាច​បញ្ជារ​ឲ្យ​អាអូន​តូច​ឡើង​រឹង​បាន​ប្រសើរ​ជាង​ អ្នក​ជក់​បារី​ដល់​ទៅ ៥ ដង។ ការស្ទង់​មតិ​ទៅ​លើ​មនុស្ស​ចំនួន ១០០.០០០ នាក់នៅក្នុង​ប្រទេស​អង់គ្លេស បង្ហាញ​ថា ៨៨ ភាគ​រយ​នៃ​អ្នក​ជក់​បារី​ពិបាក​ក្នុង​ការ​បញ្ជារ​ឲ្យ​អាអូន​តូច​ឡើង​រឹង​ដូច​បំណង។ ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​អាយុ ២០ ឆ្នាំ​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ដល់ទៅ ៥០ ភាគ​រយ​បើ​ធៀប​នឹង​បុរស​​មាន​អាយុ ៣០ ទៅ ៤០ ដែល​មិន​ជក់​បារី។

អាតូន​តូច​អសម្ថភាព
បើយោង​តាម​ការ​សិក្សា​របស់​អ្នក​ឯកទេស​នៃ​គ្លីនិច គូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី បាន​រកឃើញ​ថា ក្នុង​ចំណោម​បុរស ១០ នាក់​ដែល​ជក់​បារី មាន ៨ នាក់​ហើយ​ដែល​មាន​បញ្ហា​ផ្លូវភេទ។
ប្រធាន​ក្រុម​ស្រាវ​ជ្រាវ​នេះ​មាន​ប្រសាសន៍​ថា បុរស​ម្នាក់​ដែល​ជក់​បារី​មួយ​កញ្ចប់​ក្នុង​មួយ​ថ្ងៃ និង​មាន​ភាពងាយ​ស្រួល​ក្នុង​ការប្រឈម​មុន​នឹង​បញ្ហា​ទាក់​ទង​ទៅន​នឹងផ្លូវ​ភេទ​ច្រើន​ជាង​អ្នក​ដដៃទៀត។ និយាយ​បំផុត​ទៅ​គឺមាន​ជំងឺ​ងាប់​លិង្គ ព្រោះ​អ័រ​ម៉ូន Testosteron របស់ពួកគេ​ត្រូវបាន​កាត់​បន្ថយ មេជីវិត​ឈ្មោល​ក៏​ត្រូវ​ធ្លាក់​ចុះ​ផង​ដែរ។ អ្នក​ជំនាញ​បាន​ព្រមាន​ថា អ្នក​ដែល​ជក់​បារី​ និង​អ្នក​ដែល​ស្រូប​យក​ផ្សែង​បារីផ្សេង​ទៀត អាច​ងាយ​ទទួល​រង​នូវ​ភាព​អសកម្ម​ផ្នែក​ផ្លូវ​ភេទ​ជាង​អ្នក​ដែល​មិន​ជក់​បារី។

រារាំង​ភាព​សុខ​ស្រួល​ដល់​ចំណុច​កំពូល
ជាតិ​នីកូទីន​នៅក្នុង​បារី​នឹង​ប៉ះពាល់​ដល់​ដំណើរ​ការ​នៃ​ឈាមនៅ​ក្នុង​រាង​កាយ ខណៈ​ពេល​ដែល​លលក្ខខណ្ឌ​ចាំបាច់​សម្រាប់​ អាអូន​តូច អាចឈានដល់​ចំណុច​កំពូល​បាន​គឺ​អាស្រ័យ​ទៅ​លើ​ចរា​ចរ​ឈាម​ទៅ​ប្រដា់ប់​ភេទ​រត់​បាន​ល្អ។ លំហូរ​ឈាម​មាន​ភាព​ខ្សោយ នៅក្នុង​តំបន់​ដែល​បាន​រុំព័ទ្ធកន្លែង​សំខាន់ និង​ធ្វើ​ឲ្យ​អ្នក​ពិបាក​ក្នុងការ​បំពេញ​ នៅ​ពេល​ដែល​អ្នក​សប្បាយ​​ផ្លូវ​ភេទ៕
13970951391

មតិយោបល់