ព័ត៌មានជាតិ

មនុស្ស​ស្រី​ជាច្រើន​ស្រលាញ់​អ្នក​ក្នុងពេលតែមួយ តើគួរ​ជ្រើសរើសមួយណា និង​ធ្វើដូចមេ្តច​ ?​

តើអ្នកធ្លាប់មានស្រីស្រឡាញ់ច្រើនក្នុងពេលតែមួយដែរ ឬទេ? តើ​ក្នុង​ចំណោម​មនុស្ស​ស្រីទាំង​អស់​នោះ​អ្នក​មិន​ដឹង​ថា​ត្រូវ​ជ្រើស​ម្នាក់​ណា​មែន​ទេ? ក្នុង​នាម​ជា​សុភាព​បុរស​អ្នក​មិន​ត្រូវលោភ​លន់​ស្រ​វាយ​កម្តង​ទាំង​អស់​នោះ​ទេ គឺ​ត្រូវ​ជ្រើស​រើស​យកតែ​​ម្នាក់​គត់​ដែល​អ្នក​គិត​ថា​ពេញ​ចិត្ត ហើយ​សាក​សម​ជាមួយ​នាក់។

១. វិភាគទំនាក់ទំនងរបស់អ្នកជាមួយមនុស្សម្នាក់នោះ។ ដឹង​ពី​អ្វី​ដែល​ពួក​គេ​ចង់​បាន និង​ធ្វើ​ឲ្យ​ប្រាដក​ថា​អ្វី​ទាំង​​អស់​នោះ ដូច​អ្នកដែល​អ្នក​ចង់​បាន​ដែរ។ អ្នក​មិន​ចង់​បញ្ចប់​ការ​ជ្រើស​រើស​នារី​ណាម្នាក់ ដែល​មិន​ចូល​ចិត្ត​អ្នក​នោះ​ទេ (ចូរ​សង្កេត​មើល​ក្មេង​ស្រី​ម្នាក់​នោះ ប្រសិន​បើនាង​ចូល​ចិត្ត​អ្នក)។

២. ដឹងថាក្មេងស្រីម្នាក់នោះមានភាពជិតស្និតជាមួយអ្នក និង​ស្វែង​រកនណា​ម្នាក់​ដែល​ស្ម័គ្រ​ចិត្ត​ទទួល​យក​អ្នក​ដោយ​ស្មោះ។

៣. តើក្មេងស្រីណាមួយដែលធ្វើឲ្យអ្នកសប្បាយចិត្ត? នារី​ណា​ម្នាក់​ដែល​អ្នក​ចង់​ចំណាយ​ពេល​នៅ​ជា​មួយ និង​ធ្វើអ្វីៗ​ដែល​ឲ្យ​អ្នក​មាន​ស្នាម​ញញឹម។ កុំ​ព្យាយាម​ជ្រើស​រើស​យក​នារី​ណា​ដែល​សិច​ស៊ី​ពេក ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​បញ្ហា​ទៅ​វិញ​ទៅ​ថ្ងៃ​ក្រោយ។

៤. ប្រសិនបើអ្នកជួបក្មេងស្រីទាំងអស់នោះនៅកន្លែងណា ព្យាយាម​សាក​ល្បង​ទាក់​ទង​ពួក​គេ​ទាំង​អស់​នោះ​ក្នុង​ពេល​តែ​មួយ។ សូម​សង្កេត​មើល​តើ​ក្នុង​ចំណោម​ពួក​គេ​ តើមាន​នារី​ណាម្នាក់​មាន​អារម្មណ៍​ចំពោះ​អ្នក?

៥. បន្ទាប់ពីអ្នកដឹងថានារីណាម្នាក់មានអារម្មណ៍មកលើអ្នក វា​គឺ​ជា​ភាពងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រុង​ប្រយ័ត្ន​ការ​សម្រេច​ចិត្ត​នេះ គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់។

៦. ប្រសិនបើនារីម្នាក់នោះសំឡឹងមើលកែវភ្នែករបស់​អ្នក និង​បញ្ចេញ​នូវ​ស្នាមញញឹម​ដាក់​អ្នក​គ្រប់​ពេល​វេលា នេះ​អាច​បង្ហាញ​ថា​នាង​ពិត​ជា​ចូល​ចិត្តអ្នក​ហើយ៕
13970182901

មតិយោបល់