ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៏មួយបណ្តាលឲ្យ នារីម្នាក់ស្លាប់ម្នាក់ និងរងរបួសធ្ងន់ធ្ងរម្នាក់ដោយសារពួកគេជិះម៉ូតូមួយគ្រឿងហើយត្រូវរថយន្តហ៊ីយ៉ាន់ដាយ ស្ទូច មួយគ្រឿង របស់ក្រុមហ៊ុនជីកម៉ុងបុកពីក្រោយពេញទំហឹង ហើយនិងកិនអូសជាង១០ម៉ែត្រ កាលពីវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០៩ខែមេសា ឆ្នាំ២០១៤ នៅចំណុចខាងលិចស្ថានីយ៍បូមទឹកបឹង ទំពុន សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាស ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ធំ1C-1242 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុស្រាប់តែបានវ៉ាក់ជាមួយរថយន្តស៊ិនទ្រីហើយក៏បានចាប់ហ្វាំងភ្លាមនោះក៏មានរថយន្តស្ទូចរបស់ក្រុមហ៊ុនស៊ិនទ្រី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ3B-9914 ដែលធ្វើដំណើរស្របទិសគ្នាបានបុកចំពីក្រោយពេញទំហឹងបណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមនៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅមន្ទីរពេទ្យ ភ្លាមៗ។
ជនរងគ្រោះខាងលើមានឈ្មោះពុធ ចាន់សេរីរ័ត្ន ភេទស្រី អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៤ ពាណិជ្ជសាស្រ ចំណែកអ្នកស្លាប់ឈ្មោះគង់ ចាន់ឌីណា ភេទស្រី អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកអក្សសាស្ត្រអង្គគ្លេស នៅសកលវិទ្យាល័យណតុន មានស្រុកកំណើតនៅខេត្តកំពង់ធំ។
ក្រោយពេលកើតហេតុរថយន្តនិងម៉ូតូសមត្ថកិច្ចទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ជើងគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ហើយចំណែក សពនារីរងគ្រោះខាងលើត្រូវបានសមត្ថកិច្ចទំនាក់ទំនង់ ទៅក្រុមគ្រួសារឲ្យមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើ ៕
មតិយោបល់