ព័ត៌មានជាតិ

អាង​ខ្លួន​ជា​មន្ត្រី​ប៉ូលិស​ចត​រថយន្ត​ពេញ​ផ្លូវ​ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ប្ដឹងទៅ​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​

​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ចុះ​អន្តរាគមន៍​ភ្លាមៗ​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា​មានផ្ទះ​លោក​មន្ត្រីប៉ូលិស​ម្នាក់​អាង​អំណាច​របស់​ខ្លួន​តែងតែ​រំលោភ​សិទ្ធិ​ដល់​អ្នកជិតខាង ដូចជា​ចត​រថយន្ត​ពាសពេញ​ផ្លូវ​ហាក់បីដូច​ជា​ផ្លូវ​នេះ​មន្ត្រីប៉ូលិស​រូប​នោះ​ទិញ​ដាច់​អញ្ចឹង ទើបបាន​ជា​ប្រជាពលរដ្ឋ​ជិតខាង​មិន​សុខចិត្ត​ក៏​ប្ដឹងទៅ​អាជ្ញា​ធរមាន​សមត្ថកិច្ច​អោយ​ចុះមក​ដោះស្រាយ​ចំពោះ​បញ្ហា​នេះ​អោយបាន​សមស្រប​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​១០​ខែ​មេសា​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​២៦៥ ត្រង់​ចំណុច​ច្រកចូល​ផ្សារ​សំណង់​១២ ស្ថិតក្នុង​ភូមិ​១៣ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក​។​

​បើ​តាម​ការ​អោយ​ដឹង​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​១៣​ខាងលើ​នេះ​បាន​អោយដឹងថា ចំពោះ​រឿងរ៉ាវ​ដែល​ម្ចាស់ផ្ទះ​ខាងលើ​នេះ​តែងតែ​រំលោភ​សិទ្ធិ​មកលើ​ពួកគាត់​ធ្វើ​អោយ​ពួក​គាត់​ទ្រាំ​មិន​បាន​មាន​តែ​សុំអោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​មេត្តា​ដោះស្រាយ​បញ្ហា​នេះ​អោយ​ពួកគាត់​ផង​ព្រោះថា​ម្ចាស់ផ្ទះ​ខាងលើ​នេះ​អាង​ថា​ខ្លួន​មាន​អំណាច​ទើប​មិន​ចេះ​យោគយល់​ដល់​អ្នកជិតខាង​បែបនេះ​។​

​ចំពោះ​បញ្ញា​នេះ​ផង​ដែរ​យើង​មិន​ទាន់​បាន​ទទួល​ប្រភព​អោយ​បាន​ច្បាស់​ពី​ម្ចាស់ផ្ទះ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​មន្ត្រីប៉ូលិស​ខាងលើ​នេះ​នៅឡើយ​ទេ ព្រោះ​ដោយសារ​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើត​អោយ​បញ្ចប់​បញ្ហា​ចូលទៅ​ក្នុង​ផ្ទះ​និង​រង់ចាំ​ថ្ងៃស្អែក​ចាំ​ដោះស្រាយ​គ្នា​៕​
1

2

មតិយោបល់