ផ្ទះ ព័ត៌មានជាតិ ករណីឃាតកម្មដ៏...

ករណីឃាតកម្មដ៏សាហាវ! សុំលែងតែមិនព្រម លបកាប់ប្រពន្ធជាច្រើនកាំបិត ហើយទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្ដាលឲ្យស្លាប់ភ្លាម!

0

ក្រចេះ: កាលពីវេលាម៉ោង ៧ និង៣០នាទីយប់០៥ ខែសីហា ឆ្នាំ២០១៩ មានករណីឃាតកម្ម (ប្តីសម្លាប់ប្រពន្ធ) នៅភូមិអូរឬស្សី២ សង្កាត់អូរឬស្សី ក្រុង/ខេត្តក្រចេះ។

ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ភេទស្រី អាយុ២៧ឆ្នាំ (ត្រូវជាប្រពន្ធ)។ ជនសង្ស័យ ឈ្មោះ សំ សុភ័ក្ត្រា ហៅភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ (ត្រូវជាប្តី) អ្នកទាំងពីរ មានទីលំនៅកន្លែងកើតហេតុខាងលើ។

កន្លងមកអ្នកទាំងពីរ មានជម្លោះរកាំរកោស ក្នុងគ្រួសាររហូតដល់ឈ្មោះ គង់ ស្រីទូច សម្រេចចិត្តដាក់ពាក្យបណ្តឹង សុំលែងលះគ្នា ប៉ុន្តែឈ្មោះ សំ សុភ័ក្ត្រា ពុំយល់ព្រមឡើយ។

លុះនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងជាង៧យប់ ជនរងគ្រោះឈ្មោះ គង់ ស្រីទូច ជិះម៉ូតូទៅទិញបង្អែមពេលត្រឡប់មកផ្ទះវិញ តាមផ្លូវត្រង់ចំណុចផ្លូវលំ ច្រកចូលផ្ទះ ត្រូវបានជនសង្ស័យជាប្ដី យកកាំបិតផ្គាក់កាប់ជាច្រើនកាំបិត ត្រូវចំបំពង់ក និងកញ្ចឹងក រួចទម្លាក់ចូលក្នុងប្រឡាយទឹកលូ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមតែម្តង។

ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នសមត្ថកិច្ច កំពុងធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងស្វែងរកជនសង្ស័យ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់