ព័ត៌មានជាតិ

រូ​ប​ភា​ព​ដំ​បូ​ង​ដែ​ល​ប​​ង្ហាញ​ពី​ឪ​ពុ​ក​ម្តាយ​វ័​យ​ក្មេង​ផ្តល់​កំ​ណើ​ត​ឲ្យកូ​ន​ ​ទើ​ប​តែ​មា​ន​អា​យុ​ ​១​២​ ​និ​ង​ ​១​៣​ ​ឆ្នាំ

រូបភាពទារក ទម្ងន់ ៣,២គីឡូក្រាម ដែលស្ថិតនៅក្នុងដៃគូស្នេហ៍វ័យក្មេងបំផុត ដែលក្លាយជាឪពុករបស់គេ ​នៅក្នុងប្រទេសអង់គ្លេស​ កំពុងតែទទួលបានការយកចិត្តទុកដាក់ពីសំណាក់សហគមន៍អន្តរជាតិ​។​

កាលពីថ្ងៃអាទិត្យកន្លងទៅ ស្ត្រីជាម្តាយអាយុ ១២ ឆ្នាំ ​ដែលស្ថិតនៅកុមារី នៅឡើយ​បានក្លាយជាម្តាយរបស់គេ ដោយបានផ្តល់កំណើត​ដំបូង ​បានកូនស្រី​ទម្ងន់ ៣,២ គីឡូក្រាម ។ ចំណេក​ឪពុករបស់ទារកស្រីនេះដែរមានអាយុ ១៣ ឆ្នាំ ។ អ្វីដែលសំខាន់នោះ ពួកគេកំពុងទទួលបានការយកចិត្តទុកដាក់ពីសំណាក់មនុស្សនៅជុំវិញពិភពលោក ដោយគិតថាវាពិបាកណាស់ ក្នុងការយកចិត្តទុកដាក់ថែរក្សាកូន​របស់ពួកគេ ព្រោះថា ពួកគេនៅក្មេងពេកហើយ​។​

គូស្នេហ៍វ័យក្មេងនេះដែរ បើតាមប្រភពខាងលើបានបញ្ជាក់ថា “គូស្នេហ៍វ័យក្មេងនេះបានជួបគ្នា នៅឧទ្យានតូចមួយ នាថ្ងៃបុណ្យ ណូអែល ​កាលពីឆ្នាំ ២០១២ មកម្លេះ” ។​

រឿងប្រហាក់ប្រហែលគ្នានេះដែរ កាលពីឆ្នាំ ២០០៦ ម្តាយ​វ័យក្មេងបំផុតដែលបំបែកកំណត់ត្រាពិភពលោក គឺកុមារី Tressa Middleton ដោយាមានអាយុ ១២ ឆ្នាំ និង ៨ខែ ។​ តែ​ទោះជាយ៉ាងណាមិនអាចបំបែកកំណត់ត្រាចាស់បានឡើយ របស់អ្នកម្តាយវ័យក្មេង​ស្ថិតនៅកុមារីនៅឡើយ មកពី ពែរ៉ូ ​នាង Lina Medina ដោយផ្តល់កំណើតឲ្យកូននៅក្នុងឆ្នាំ ១៩៣៩ ខណៈដែលនាងមានអាយុ ៥ ឆ្នាំ និង ៧ ខែ​៕​
YoungParents

មតិយោបល់