ព័ត៌មានជាតិ

Samsung លក់​ស្មា​ត​ហ្វូន​បាន​ច្រើន​ជាង​គេ​​នៅ​​ដើម​ឆ្នាំ ២០១៤

យោងតាម​របាយការណ៍​ស្រាវជ្រាវ​ទីផ្សារ​របស់ TrendForce បានឲ្យដឹងថា មាន​ស្មា​ត​ហ្វូន​ចំនួន ២៥៥,៩​លាន​គ្រឿង​ត្រូវ​បាន​លក់​នៅ​ជុំវិញ​ពិភពលោក ក្នុង​ត្រីមាស​ទី​១ ឆ្នាំ ២០១៤​។​

នៅក្នុង​រយៈពេល ៣​ខែ​ដំបូង​ចាប់ពី​ខែ​មករា ដល់​ខែ​មីនា ការលក់​ស្មា​ត​ហ្វូន​បានកើនឡើង ១,១៣​ភាគរយ ដែល​ជា​កម្រិត​មួយ​ស្ដួច​ស្ដើង ប៉ុន្តែ​បើ​តាម​ការប៉ាន់ប្រមាណ វា​នឹង​កើនឡើង​ខ្ពស់​នៅ​ត្រីមាស​បន្ទាប់​។​

​នៅក្នុង​របាយការណ៍រ​បស់ TrendForce បាន​ព្យាករ​ទុក​ថា នៅក្នុង​ត្រីមាស​ទី​២ ការលក់​ស្មា​ត​ហ្វូន​នឹង​កើនឡើង ៦,៧​ភាគរយ ដោយ​មាន​ចំនួន ២៨៤,៥​លាន​គ្រឿង ប្រហែល​ជា​ស្របពេល​ជាមួយនឹង​វត្តមាន iPhone 6​។​

​សម្រាប់​ត្រីមាស​ទី​១ ដើមឆ្នាំ ២០១៤ នេះ ក្រុមហ៊ុន Samsung លក់​ស្មា​ត​ហ្វូន​បាន​ច្រើនជាងគេ ដោយមាន ៣០​ភាគរយ​នៃ​ស្មា​ត​ហ្វូន​ដែល​បាន​លក់​សរុប ក្នុងនោះ ស្មាន​ហ្វូន Samsung Galaxy S5 និង Samsung Galaxy Note 3 លក់ដាច់​ជាងគេ​៕
Samsung-Logo_3

មតិយោបល់