បារាំង៖ បុរសជាង ៥០០នាក់ ដែលមានសិស្ស និងបុគ្គលិកបម្រើការងារនៅក្នុងវិទ្យាល័យឯកជនរបស់បារាំងមួយត្រូវបានស្នើសុំឲ្យពិនិត្យ DNA ទាំងអស់ បន្ទាប់ពីមានហេតុការណ៍ចាប់រំលោភទៅលើសិស្សស្រីវ័យ ១៦ឆ្នាំម្នាក់។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីមន្ត្រីប៉ូលិសប្រចាំមូលដ្ឋាន និងមានការយល់ព្រមពីនាយការសាលា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail បានឲ្យដឹងថា បុរសប្រមាណជា ៥២៧នាក់ ដែលរួមមានសិស្ស និងបុគ្គលិកបម្រើការងារនៅក្នុងវិទ្យាល័យសឯកជន Fenelon-Notre Dame ស្ថិតក្នុងតំបន់ La Rochelle ក្នុងប្រទេសបារាំង ត្រូវបានស្នើសុំឲ្យធ្វើការពិនិត្យទៅលើ DNA បន្ទាប់ពីសិស្សវ័យ ១៦ឆ្នាំម្នាក់ត្រូវបានគេរំលោភកាលពីខែកញ្ញាកន្លងទៅ។
នៅជាករណីដំបូងសម្រាប់ប្រទេសបារាំងដែលមានក្មេងប្រុស ៤៧៥នាក់ គ្រួបង្រៀន ៣១នាក់ និងបុគ្គលិក ២១នាក់ ត្រូវបានប៉ូលិសពិនិត្យ DNA។ ប៉ូលិសបានថ្លែងថា ការពិនិត្យ DNA នេះគឺជាជម្រើសចុងក្រោយដើម្បីស្វែងរកអ្នកដែលបានចាប់រំលោភក្មេងស្រីនោះ ព្រោះថាការចាប់រំលោភត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ងងឹត ប៉ុន្តែជាម៉ោងធ្វើការ ដូច្នេះរាល់បុរសទាំងអស់ដែលនៅក្នុងវិទ្យាល័យនេះត្រូវតែពិនិត្យទាំងអស់។
ប៉ូលិសបានបញ្ជាក់បន្ថែមថា ការស្នើសុំពិនិត្យ DNA នេះ ត្រូវបានយល់ព្រមពីអាណាព្យាបាល ប៉ុន្តែសម្រាប់សាមីខ្លួនដែលមិនព្រមឲ្យពិនិត្យនោះ នឹងត្រូវចាត់ទុកជាជនសង្ស័យ ហើយអាចនឹងឈានដល់ការឃុំខ្លួនសួរចម្លើយ។
អ្នកស្រី ព្រះរាជអាជ្ញា បានថ្លែងឲ្យដឹងថា នារីរងគ្រោះត្រូវបានគេចាប់រំលោភនៅក្នុងតំបន់ងងឹត ប៉ុន្តែ DNA របស់អ្នកចាប់គឺចាប់នៅនឹងសម្លៀកបំពាក់របស់នារីរងគ្រោះ ដូច្នេះមានតែវិធីនេះនោះទេ ទើបអាចស្វែងរកជនសង្ស័យបាន៕
មតិយោបល់