ព័ត៌មានជាតិ

ទម្លាប់​នៃ​ការ​ញ៉ាំ​កាហ្វេ​ច្រើន នៅ​ពេល​យប់​ធ្វើឲ្យ​ស្ត្រីគ្មាន​កូន

ទម្លាប់នៃការញ៉ាំកាហ្វេ បន្ទាប់​ពីការ​ញ៉ាំអាហារ​នៅ​ពេល​យប់ អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អវិជ្ជ​មាន​ដល់​សុខ​ភាព​បន្តពូជ​របស់​មនុស្ស​ស្រី។ កត្តា​មួយ​នេះ​ស្ត្រី​ភាគ​ច្រើន​មិន​ទាន់​ដឹង​នៅ​ឡើយ ជា​ពិសេស​​ចំពោះ​ស្ត្រី​វ័យ​ក្មេង​តែ​ម្តង។

តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា កង្វះ​នៃ​ការ​គេង និង​សកម្មភាព​មិន​ទៀត​ទាត់ អាច​បណ្តោល​ឲ្យ​គ្មាន​កូន។ ការ​គេង​មិន​បាន​គ្រប់​គ្រាន់​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ បាត់​បង់​ទម្ងន់ ឬ​លើ​ទម្ងន់​របស់​មនុស្ស​ស្រី​ថែម​ទៀត។ នៅ​ពេល​ដែល​សន្ទស្សន៍​ម៉ាស់ របស់​រាង​កាយ លើស​ពី​ដែន​កំណត់ ​អាច​ប៉ះពាល់​ដល់​គុណភាព​ស៊ុត​នៅ​ក្នុងខ្លួន​របស់​មនុស្ស​ស្រី និង​កាត់​បន្ថយ​ប្រសិទ្ធិ​ភាព នៃ​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​បង្ក​កំណើត។

ប្រសិនបើអ្នកប្រើប្រាស់ភេសជ្ជៈ ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ច្រើន​ពេក គឺ​អាច​បង្កឲ្យ​កើត​មាន​ហានិភ័យ​នៃការ​គ្មាន​កូន។ ប៉ុន្តែ​ប្រសិន​បើ​ការ​ផឹក​កាហ្វេ ឬតែ​មួយ​ពែង ក្នុង​មួយ​ថ្ងៃ​មិន​ប៉ះ​ពាល់ ដល់​ការ​មាន​កូន​នោះ​ទេ។ ការ​ប្រើ​ប្រាស់​កហ្វេ​ច្រើន​ជាង ៣០០ មីលីក្រាម​នៃ​ជាតិ​កាហ្វេ​អ៊ីន ក្នុង​មួយ​ថ្ងៃ​អាច​ប៉ះ​ពាល់​ដល់​ការ​មាន​កូន ហើយ​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ។

ទោះបីជាយ៉ាងណា អ្នកមិនគួរបញ្ចប់​ការ​មាន​កូន ដោយ​សារ​ការ​ផឹក​កាហ្វេ​នៅ​ពេល​យប់​ច្រើន​ពេក​នោះ​ទេ។ ជា​ពិសេស​ស្ត្រី​ដែល​កំពុង​តែមាន​គោល​បំណង​ចង់​បាន​បុត្រ គួរ​តែ​កាត់​បន្ថយ​ឲ្យ​នៅ​តិច​បំផុត និង​ជ្រើស​យក​អាហារ​ដែល​ផ្ត​ល់​អត្ថប្រយោជន៍​ដល់​សុខ​ភាព ដើម្បី​ផ្គត់​ផ្គង់​រាង​កាយ​ឲ្យ​មាន​ភាព​រឹង​មាំ៕
13971042351

មតិយោបល់