ព័ត៌មានជាតិ

David Moyes ៖ ក្លិបបិសាចក្រហម​បណ្តេញចេញ

យោងតាមទំព័រ របស់ BBC បានចុះផ្សាយឲ្យដឹងថាអ្នកគ្រប់គ្រង​ក្លិប បិសាចក្រហម លោក David Moyes ត្រូវបាន​បណ្តាញចេញពីតំណេង ខណៈដែល​​កាន់តំណែងបានត្រឹមតែ ១០ ខែ ដោយរាប់គិត​ចាប់ពី​​សេចក្តីប្រកាស​ធ្វើឡើងកាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០១៣ និង កុងត្រា​នៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០១៣ ។​
David Moyes
ពីមុនក្លិបបានច្រានចោល ចំពោះការធ្វើសេចក្តីអធិប្បាយ ​ចំពោះសារព័ត៌មាន​នានាដែលចុះផ្សាយ​ ​ កាលពី​ថ្ងៃចន្ទម្សិលមិញនេះ Moyes នឹង​ចាកចេញពី ក្លិបបិសាចក្រហម មុននឹងបញ្ចប់រដូវកាល​។

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ក្លិប បាននិយាយថា “វាហាក់ដូចជាកន្លែងមួយ ដែលមានកំណត់ត្រា ហើយក៏អរគុណដែរ ចំពោះការងារដ៏លំបាក ភាពស្មោះត្រង់ និងសុចរិក ដែលគាត់បាន​នាំយកមក ចំពោះតួនាទីនេះ​” ។ មួយឃ្លានេះ បញ្ជាក់ថា Moyes ពិតជា​ចាកចេញពី ក្លិប បិសាចក្រហម​មុនរដូវកាលជាក់ណាស់​។​

បច្ចុប្បន្នកាលនេះដែរ ក្លិប បិសាចក្រហម ស្ថិតនៅលេខរៀងទី ៧ នៃតារាង ហើយមានពិន្ទុ​ទាបបំផុត ដែលមិនធ្លាប់មានពីមុនមក ក្នុងក្របខណ្ឌ Premier League ដែល​ធ្វើឲ្យ Old Trafford កំពុងក្រាញននៀល ចំពោះភាពលំបាក។​
នៅក្រោមការគ្រប់គ្រង​របស់ David Moyes បិសាចក្រហម​បានចាញ់ការប្រកួត នៅលើទឹកដី​របស់ខ្លួន ​ចំនួន ៦ ប្រកួត ដែល​ធ្វើឲ្យអ្នកគាំទ្រ ក្លិប​ក្តៅក្រហាយយ៉ាងខ្លាំង ។​

កាលពីខែ មិនា កន្លងទៅ អ្នកគាំទ្រ​ក្លិបមួយចំនួន បានសរសេរបដាច្រើនជាមួយនឹង​ពាក្យថា “ខុសមួយហើយ Moyes ចេញ​” ។​
សូម​បញ្ជាក់ផងដែរថា Moyes បាន​ចាកចេញពី Everton ដើម្បីកុងត្រា​ជាមួយនឹងបិសាចក្រហម​រយៈពេល ៦ ឆ្នាំ ជាមួយនឹងម្ចាស់ជើងឯក Premier League ៕​

មតិយោបល់