ព័ត៌មានជាតិ

iPhone 6 អេក្រង់ ៥,៥​អ៊ីង ជួប​បញ្ហា​ផលិត​ថ្ម​

​នៅ​ចាំ​បាន​ទេ កាលពី​ប៉ុន្មាន​សប្ដាហ៍​មុន ដំណឹង បាន​ចុះផ្សាយ​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន Apple អាច​នឹង​បង្ហាញ iPhone អេក្រង់ ៥,៥​អ៊ីង នៅ​ឆ្នាំក្រោយ ព្រោះ​តែ​ជួប​បញ្ហា​ក្នុង​ការផលិត​។​
​នៅពេលនេះ សារព័ត៌មាន Commercial Times បាន​ចុះផ្សាយ​ថា បញ្ហា​ដែល​ក្រុមហ៊ុន Apple ជួប​ក្នុង​ការផលិត iPhone អេក្រង់ ៥,៥​អ៊ីង​នោះ​គឺ​បញ្ហា​ថ្ម​។​

​យោង​តាម​ការចុះផ្សាយរ​បស់​ប្រភព​ខាងលើ​បានឲ្យដឹងថា ក្រុមហ៊ុន Apple បាន​ឲ្យ​ខាង​ក្រុមហ៊ុន​ដែល​ផលិត​ថ្ម iPhone ឲ្យ​ខ្លួន កាត់បន្ថយ​កម្រាស់​នៃ​ថ្ម ១​ភាគរយ​៣ នៃ​ថ្ម​ដែល​ប្រើ​នៅលើ iPhone 5S ប៉ុន្តែ​ការធ្វើ​បែប​នេះ វា​បាន​ប៉ះ​ពាក់​ដល់​ការផលិត ព្រោះ​ថា​អ្នក​ផ្គត់ផ្គង់​ថ្ម​ពិ​បាន​ក្នុង​ការកាត់បន្ថយ ដូច្នេះ​ហើយ​ត្រូវ​ចំណាយ​ពេលវេលា​យូរ​បន្ដិច​។​

​បើទោះបី​ជាំ​យ៉ាងនេះ​ក្ដី ក៏​ក្រុមហ៊ុន Apple មិន​រងចាំ​បង្ហាញ iPhone អេក្រង់ ៥,៥​អ៊ីង នៅ​ឆ្នាំក្រោយ​ដែរ គឺ​អាច​នឹង​បង្ហាញ​នៅក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ នេះ​ព្រោះថា ក្រុមហ៊ុន​មិន​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្សេង​ដណ្ដើម​បាន​ទីផ្សារ​ជាង​ខ្លួន​នោះ​ទេ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ព័ត៌មាន​សម្រាប់ iPhone ជំនាន់​ថ្មី​នេះ ត្រូវ​បាន​លេចឮ​ភាគ​ច្រើន​ទៅលើ​ទំហំ​នៃ​អេក្រង់ ដោយ​ខ្លះ​បាន​អះអាង​ថា មាន​ទំហំ​ពីរ​ផ្សេង​គ្នា អ្នកខ្លះ​ថា​មានតែ​មួយ ប៉ុន្តែ​ធាតុពិត​យ៉ាងណា​នោះ​គឺមាន​តែ​រងចាំ​ដល់ពេល Apple ប្រកាស​បង្ហាញ​ជា​ផ្លូវការ​៕​
iPhone-6-Coque-Concept-020-630x472

មតិយោបល់