ព័ត៌មានជាតិ

ឆក់មិនថាយប់មិនថាថ្ងៃ! បណ្តាលឲ្យស្រីស្អាតម្នាក់របួសធ្ងន់ នៅខណ្ឌសែនសុខ

ភ្នំពេញ: ភ្នាក់ងារ Post News មានករណីជនសង្ស័យមុខស្គាល់ ធ្វើសកម្មភាពឆក់កាបូបពីជនរងគ្រោះ មិនបានសម្រេច បណ្តាលឲ្យនារីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១២ និង៣០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ នៅលើស្ពានអាកាស៧មករា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយពីកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានបងប្អូនសាច់ញាតិ ដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ។ ក្នុងនោះក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់