អ៊ីតាលី , ទីក្រុងរ៉ូម ៖អំពើហិង្សាដ៏កាចសាហាវមួយ នៃអ្នកគាំទ្រ មុនការប្រកួត រវាងក្លិប Fiorentina និង Napoli បានក្លាយជាសមរភូមិមួយដ៏។
នៅព្រឹកព្រលឹមត្រូវនឹងថ្ងៃទី ៤ ខែ ឧសភា ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ក្នុងក្របខណ្ឌ Coppa Italia ដែលយកទីក្រុង Rome ធ្វើជាកន្លែងប្រកួតវគ្គផ្តាច់ព្រ័ត្រ ។
ប្រភពព័ត៌មានចុងក្រោយ បាននិយាយថា អ្នកគាំទ្រម្នាក់ ត្រូវបាន ប៉ូលិសបាញ់ចាំដៃ និងអ្នកគាំទ្រផ្សេងទៀត ត្រូវរងគ្រោះថ្នាក់ចាំទ្រូង តែសំណាងល្អ មិនគ្រោះថ្នាក់ដល់ជីវិត តែស្ថិតនៅក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។
មុនពេលដំបូង ប្រភពព័ត៌មានជាច្រើន បាននិយាយថា បុរសដែលត្រូវបានប៉ូលិស បាញ់ចំដៃនោះ ជាក្រុមអ្នកគាំទ្ររបស់ Roma បើទោះនេះ គឺជាការប្រកួតរវាង Fiorentina និង Napoli ក៏ដោយ ។ ក្រោយមករបាយការណ៍ចង្អុលបង្ហាញថា តាមការស៊ើបអង្កេតរបស់ប៉ូលិស ការបាញ់នោះ គឺមិនជាប់ទាក់ទងនឹងការប្រកួតឡើយ។ ដោយធាតុពិតនោះ មានក្រុមចលាចលដល់សង្គម ជាពិសេសក្នុងទីក្រុងរ៉ូម ទាញ់យកផលប្រយោជន៍របស់ខ្លួន ។ លើសពីនេះទៅទៀត ស្ថានីយ៍ទូរទស្សន៍ TG1 ក៏បានផ្សាយថា មានម្ចាស់ហាងជាច្រើន បានបិទ ដោយសារតែ ស្ថានភាពអ្នកប៉ះបោរ ។
ក្រៅពីនេះ មានអ្នកគាំទ្រជាង ៦ ម៉ឺននាក់ មកគាំទ្រក្លិប Fiorentina និង Napoli ដោយបង្កឲ្យស្ទះចចារចរណ៍ និងបង្កភាពចលាចលពេញទីក្រុងរ៉ូម ។ ងាកមកមើលលើទីលានវិញ ក្រុមអ្នកគាំទ្រជ្រុលនិយម បានគប់ដុំភ្លើង ចូលមកទីលាន ខណ់ដែល Fiorentina ចាញ់ Napoli ២ – ១ នៅតង់ទី ១ ដែលបង្កការរាំងស្ទះដល់ការប្រកួត ។ ក្រោយមក ការប្រកួតនៅតែធ្វើឡើងដល់ទីបញ្ចប់ ដោយ លទ្ធផល Fiorentina ចាញ់ Napoli 3 – ១ ធ្វើឲ្យ Napoli លើកពានជាផ្លូវការ៕
មតិយោបល់