ព័ត៌មានជាតិ

ក្លិនក្រអូបអាចធ្វើឲ្យ​មាន​ការ​ចង់​ចាំ​ឡើង​វិញ

ការសិក្សាថ្មីមួយបានបង្ហាញ​ថា គន្លឹះសំខាន់​ដែល​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​មានចងចាំ​ម្តង​ទៀត​នោះគឺក្លិន​ក្រអូប។ អ្នក​វិទ្យា​សាស្ត្រ​ប្រទេស​ន័រវេស បាន​បង្ហាញ​ថា​ ក្លិន​គឺ​ជា​កូន​សោរ​ ដែល​អាច​ជួយ​រំលឹក​ឡើងវិញ​នូវ​រឿង​រ៉ាវ​ដែល​អ្នក​ចង់​ចាំ​ជា​យូរ​មក​ហើយ ជាពិសេស​អាច​រក្សា រសជាតិ នៃ​ការ​ចង​ចាំ​ដ៏​ពិសេស​នេះ​នៅ​ក្នុង​ខួរ​ក្បាល។

ក្រុម​អ្នក​ជំនាញ​បាននិយាយថា នៅ​ពេល​ដែល​អ្នក​ជួប​ក្លិន​ក្រអូប​ សញ្ញា​ខួរ​ក្បាល​ និង​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​ការ​ចង់​ចាំ​ចាស់​ៗឡើង​វិញ។ នៅ​ពេល​ដែល​ជួយ​ក្លិន​ក្រអូប​ខួរ​ក្បាល​អាច​បញ្ចេញសញ្ញា​ប្រកង់ពី ២០ ទៅ ៤០ កាហឺត ដែល​អាច​ដាស់​ឡើង​វិញ​នូវ​រឿង​រ៉ាវ​ពី​មុន។ លោក Kei lgarashi ដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​នេះ​បាន​និយាយ​ថា (យើងបាន​ដឹង​ថា​ក្លិន​ក្រអូន អាច​តភ្ជាប់​ទៅ​នឹង​ការ​ចង់​ចាំ​ចាស់​ៗ នៅ​ពេល​ដែល​ទទួល​រង​នូវ​ឥ​ទ្ធិពល​នៃ​ក្លិន​ក្រអូបពី​មជ្ឍដ្ឋាន​ខាង​ក្រៅ​)។

ដើម្បី​ឲ្យ​យល់​កាន់តែ​ច្បាស់​នូវ​ដំណើរ​ការ​នេះ​អ្នក​វីទ្យា​សាស្ត្រ​បាន​ធ្វើ​ការពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ ដោយ​បាន​សាង​ផ្ទាំង​សិលា​ដែល​មាន​រន្ធ​តូច​ៗ ដែល​​អាច​ឲ្យ​កណ្តុរ​ដាក់​ច្រមុះ​ចូល​បាន។ នៅក្នុង​ប្រហោង​ទាំង​ពីរ​នោះ​មាន​ក្លិន​ខុសៗ​ពី​គ្នា ប្រហោង​ទៅ​មួយ​ដាក់​ក្លិន​អាហារ​ដែល​ពួក​វា​ចូល​ចិត្ត និង​ប្រហោង​ទី​ពីរ​ពុំមាន​អ្វី​ទាំង​អស់។ ៣​ សប្តាហ៍​ក្រោយ​មក​អ្នក​ជំនាញ​រក​ឃើញ​ថា កណ្តុរ​ដែល​តែង​តែ​​សម្លឹង​មើល​ទៅ​ប្រហោង​ទី​មួយ​ព្រោះ​ពួក​វា​ចង់​ចាំ​នូវ​ក្លិន​អាហារ​ដែល​ធ្លាប់​ហិត​កន្លង​មក។

លោក​សាស្ត្រា​ចារ្យ​ Igarashi បាន​មាន​ប្រ​សាស​ថែម​ទៀត​ថា​ (យើង​អនុវត្ត​ការ​ស្រាវ​ជ្រាវ​បន្ថែទៀត ដើម្បី​អាច​ផ្តល់​នូវ​ភស្តុក​តាង​នៃ​ រក​ខួរ​ក្បាល​ នៅ​ពេល​ដែល​រំឮក​ការ​ចង់​ចាំជា​មួយ​នឹង​ក្លិន​ក្រអូប)៕
13983908731

មតិយោបល់