ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

បទថ្មី​តារាចម្រៀង Avril Lavigne រងការរិះគន់ថា មើលងាយ​វប្បធម៌​អាស៊ី (Video Inside)

តារាចម្រៀង Avril Lavigne កំពុងប្រឈមមុខនឹង​ការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីចេញវីដេអូចម្រៀងថ្មីរបស់នាង ក្រោមចំណងជើងថា Hello Kitty ។​
ក្នុងវីដេអូឃ្លិបនេះ ​នាងបានបង្ហាញពី អ្នក​រាំ​​របស់អាស៊ី គ្មាន​វិញ្ញាតិ និង តូក្យូ ផងដែរ ដែលជា​ការប្រមាថ មើលងាយដល់ វប្បធម៌ អាស៊ី ។​
2014-04-25_104549
វីដេអូឃ្លិបនេះ​ ជាការពិតណាស់ ត្រូវបាន បង្ហោះនៅលើ ទំព័រ YouTube របស់នាង ក៏ប៉ុន្តែ​ វីដេអូនេះ ត្រូវបានលុនភ្លាមៗ ផងដែរ ។ នេះបើតាម The Straits Times ដែលបានចុះផ្សាយនៅដើមសប្តាហ៍នេះ​។​

បើតាម​ប្រភពព័ត៌មានរបស់ MTV វិញ បាន​ឲ្យដឹងថា អ្នកនាំពាក្យ របស់តារាចម្រៀង Avril Lavigne បាននិយាយថា វីដេអូនេះ ត្រូវបានគេសន្មត់ផ្សព្វផ្សាយ នៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០១៤ ។ តែ​ទោះជាយ៉ាងណាជុំវិញបញ្ហាខាងលើ ​នៅមិនទាន់មានការបរិយាយ​ឲ្យច្បាស់លាស់នៅឡើយ ៕​
ទស្សនាឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់