ព័ត៌មានជាតិ

ចាក់សាំងពេលដែលម៉ូតូកំពុងក្តៅឆាបឆេះខ្ទេចនៅស្រុកកែវសីមា

មណ្ឌលគិរី: កាលពីវេលាម៉ោង ១២និង៣០ នាទីថ្ងៃ ត្រង់ ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ នៅចំណុច ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីភ្លើងឆេះផ្ទះ (តូបលក់អី វ៉ាន់) របស់ប្រជាពលរដ្ឋមានឈ្មោះ វ៉ាន់ សុ ភឿន ភេទ ប្រុស អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ និងប្រពន្ធឈ្មោះ ស្រ៊ុន លីដា អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ត្រូវបានភ្លើងឆេះអស់ផ្នែកខាងខាងមុខ តែមិនឆេះអស់ទាំងស្រុងទេ ផ្ទះមានទំហំ ៧m×៣០m ធ្វើពីឈើប្រកសង្ក័សី ។
មូលហេតុ : មកពីអ្នកលក់បានចាក់សាំងឲ្យគេ ពេលម៉ូតូកំពង់ក្តៅធ្វើឲ្យឆេះតែម្តង ។
ឆេះខូចខាតនូវទ្រព្យសម្បត្តិមួយចំនួន ភ្លាមៗនោះកម្លាំងអធិការដ្ឋានបានយករថយន្តពន្លត់អគ្គីភ័យចំនួន ០១ គ្រឿង មកជួយពន្លត់ ដោយប្រើប្រាស់ឡានទឹកអស់ទឹកចំនួន ០១ ឡាន ទើបរលត់ ករណីភ្លើងឆេះខាងលើ មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ ៕

 

មតិយោបល់