ព័ត៌មានជាតិ

Ho​n​o​r​ 6​ ​P​l​us​ ​ស​ម្ពោ​ធ​​ជា​ផ្លូ​វ​កា​រ​នៅ​ផ្សារ​អ៊ី​អ​ន​ ​នា​​ថ្ងៃ​នេះ​

ភ្នំពេញ​៖ អតិជនជាច្រើនរបស់ក្រុមហ៊ុនស្មាតហ្វូន Huawei បានទន្ទឹងរងចាំ នឹងចង់ដឹង​យ៉ាងខ្លាំងពីតម្លៃស្មាតហ្វូន ថ្មីរបស់ ក្រុមហ៊ុន​​ចំណាត់ថ្នាក់លេខ ៣ នេះ ថា វាចេញហើយឬនៅ ? នឹងមានតម្លៃប៉ុន្មានដែរ ពេលចេញលក់​នៅលើទីផ្សារកម្ពុជា ?

Honor 6 Plus ជាស្មាតហ្វូនចុងក្រោយរបស់ក្រុមហ៊ុន​ Huawei ដែលជាប្រភេទស្មាតហ្វូនស៊ីមពីរ ដោយមានមុខងារជាច្រើន​ល្អឯក មិនចាញ់ ប្រភេទស្មាតហ្វូន​ដទៃទៀតឡើយ ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ​របស់ក្រុមហ៊ុន Huawei របស់កម្ពុជា បានថ្លែង​តាមទូរស័ព្ទ ប្រាប់គេហទំព័រ ដំណឹង យ៉ាងខ្លីថា “Honor 6 Plus បានដាក់សម្ពោធ​ជាផ្លូវការនៅថ្ងៃនេះ ក្នុងផ្សារទំនើប អ៊ីនអន ហើយចេញលក់លើទីផ្សារកម្ពុជា ថ្ងៃបុណ្យចូលឆ្នាំខ្មែររួច​ ” ។ ដោយឡែកតម្លៃ ស្មាតហ្វូនថ្មីនេះដែរ ​លោកមិនបានបញ្ជាក់ឡើយថា ១គ្រឿងតម្លៃប៉ុន្មាននោះ ទេ។​

សូមបញ្ជាក់ផងដែរថា ប្រភេទស្មាតហ្វូនចុងក្រោយរបស់ Huawei ម៉ូដែល Honor 6 Plus បំពាក់ដោយកាម៉េរ៉ាផ្លោះពីរ ៨ មេហ្គាភិចសែល ដោយត្រូវបានគេប្រសិទ្ធនាម​ឲ្យថា ជា King of Night-Shot ដែលអាចថតច្បាស់ ទោះបីកម្រិត​ពន្លឺទាប ដោយភ្ជាប់មុខងារ ដ៏ឆ្លាតវៃកាត់ភាពព្រាលៗ បន្ថែមពណ៌ និងពន្លឺ ។ ប្រភេទស្មាតហ្វូន Honor 6 Plus ប្រើប្រាស់ឈីបយក្ស Hisilicon Kirin 925 ប្រភេទ Ota Core 1.8 GHz ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 4.4 ជាមួយនឹង អេក្រង់ FHD ទំហំ ៥,៥ អ៊ីញ ។ ពិសេសជាងនេះទៀត វា​មាន​ល្បឿនលឿនដូចព្យុះ ជាមួយនឹង អង្គចងចាំ ឬ Ram 3GB ដោយប្រើបច្ចេកវិទ្យា 4G LTE Cat 6 ៕

Hauwei-1

មតិយោបល់