ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប្រទះឃើញសពបុរសម្នាក់ បានបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រួមទាំងសមត្ថកិច្ច នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
សពជនរងគ្រោះ ពុំទាន់ស្គាល់អត្តញ្ញាណឡើយ គ្រាន់តែដឹងថា ភេទប្រុស អាយុប្រហែលជិត ៤០ឆ្នាំ មានភិនភាគដូចនៅក្នុងរូបភាពស្រាប់។
សមត្ថកិច្ចស្ថាប័នជំនាញ បានឲ្យដឹងថា ជនរងគ្រោះ អាចជាជនអនាថាមកពីស្រុកឆ្ងាយ ហើយករណីនេះ មិនមែនជាករណីឃាតកម្មនោះទេ
បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានយកមកតម្កល់ទុក នៅមន្ទីរពេទ្យបង្អែក ជាបណ្ដោះអាសន្ន៕
មតិយោបល់