ព័ត៌មានជាតិ

បាត់បង់​អា​ជីប ដោយសារ​រាំ​ស្រី​ប​ស្រាល​នៅលើ​ភ្លៅ​កូនសិស្ស​របស់​ខ្លួន​ជា​កាដូ​ថ្ងៃកំណើត​ (Video Inside)

​អ្នក​គ្រូបង្រៀន​ម្នាក់​មាន​បញ្ហា បន្ទាប់​ពី​រាំ​នៅ​លើ​ភ្លៅ​កូនសិស្ស​វ័យ ១៥ ឆ្នាំ​របស់​ខ្លួន​ចាត់ទុកជា​អំ​ណាយ​ថ្ងៃ​ខួបកំណើត​ខណៈពេលដែល​សិស្ស​ផ្សេង​ទៀត​យក​ទូរស័ព្ទដៃ​ថត​រូបភាព​ទាំងនោះ​។​

​តាម​ប្រភព​ព័ត៌មាន​នានា​បានឲ្យដឹងថា អ្នក​គ្រូបង្រៀន​រូបនោះ​មាន​ឈ្មោះ Felicia Smith វ័យ ៤២ ឆ្នាំ​រស់នៅ​ក្នុ​រដ្ឋតិច​សាស ត្រូវ​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពី​ការធ្វើ​រឿង​មិន​គប្បី​នៅ​ចំពោះ​សិស្ស​របស់ខ្លួន​។ ការចោទប្រកាន់​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី Smith បាន​យក​កៅ​អ៊ី​របស់​ខ្លួន​ឲ្យ​កូនសិស្ស​ម្នាក់​នោះ​អង្គុយ ហើយ​បាន​រាំ​យ៉ាង​ស្រី​ប​ស្រាល​នៅ​ចំពោះមុខ​សិស្ស​ជាច្រើន​ទៀត នៃ​វិទ្យាល័យ Stovall ។ មិនតែប៉ុណ្ណោះ​នាង​បានអនុញ្ញាត​ឲ្យ​សិស្ស​របស់​ខ្លួន​ចាប់ និង​ទះ​កំប៉េះគូថ​ពីក្រោយ ហើយ​ថែមទាំង​និយាយថា ( រីករាយ​ថ្ងៃ​ខួបកំណើត ខ្ញុំ​ក្រឡាញ់​អ្នក Baby )​។ Smith បាន​សារភាព​ចំពោះ​ប៉ូលិស​ថា​នាង​ពិតជា​បាន​រាំ​បែបនេះ​នៅ​ថ្ងៃ​ខួបកំណើត​របស់​កូនសិស្ស​ខ្លួន​ពិតមែន ប៉ុន្តែ​នេះ​គឺជា​ការ​សំណូមពរ​ពី​កូនសិស្ស​ទាំងអស់​គ្នា​តែប៉ុណ្ណោះ​។ តែ​ទោះជា​យ៉ាងណា​អ្នកគ្រូ​រូប​នេះ​ត្រូវ​ទទួល​ការ​ចោល​ប្រកាន់​ពី​ទង្វើ​មិន​សមរម្យ​ជា​មួ​សិស្ស និងត្រូ​បញ្ចេញចេញ​ពី​សាលា​៕​
lapdanceteacher
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ៖

មតិយោបល់