ព័ត៌មានជាតិ

កម្មករខ្មែរចំនួន១០នាក់ ត្រូវគយនិងប៉ូលិសថៃ ចាប់ខ្លួនអស់ជាច្រើនថ្ងៃមិនឃើញដោះលែង

បាត់ដំបងៈ កម្មករខ្មែរចំនួន១០នាក់ ត្រូវបានកម្លាំងគយ និងប៉ូលិសថៃ ធ្វើការចាប់ខ្លួនកន្លះខែហើយ រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈនេះ នៅមិនទាន់មានការដោះលែងវិញនៅឡើយនោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ១៧ ខែមករា ឆ្នាំ២០១៧ កម្មករខ្មែរចំនួន១០នាក់ ដែលលីឥវ៉ាន់ឆ្លងដែនចូលផ្សារថៃ ពេលយប់ តាមច្រករបៀងមួយកន្លែង ខាងក្រោយកាស៊ីណូ តំបន់គីឡូ១៣ (ថៃហៅភ្នំដី) ស្ថិតនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបាន កម្លាំងគយនិងប៉ូលិសថៃ ចាប់ខ្លួនបញ្ជូនទៅអធិការដ្ឋាននគបាលស្រុកខ្លងហាត ខេត្តស្រះកែវ ដើម្បីសាកសួរ។

ប្រភពព័ត៌មានពីខាងថៃ បានឲ្យដឹងថា កម្មកទាំង១០នាក់ខាងលើ គឺបានធ្វើសកម្មភាពលីអ៊ីវ៉ាន់ ចូលមកប្រទេសថៃយូរមកហើយ ហើយអ៊ីវ៉ាន់ទាំងនោះ ជាអ៊ីវ៉ាន់គេចពន្ធទៀតផង ទើបសមត្ថកិច្ចថៃចាប់តែម្តង។

ចំណែកប្រភពពីកម្មកខ្មែរវិញបានឲ្យដឹងថា ពួកគាត់លីអ៊ីវ៉ាន់ឲ្យថៅកែស្រីម្នាក់ ឈ្មោះ ភណ្ឌ រស់នៅក្នុងទឹកដីប្រទេសថៃ ដោយមិនបានដឹងទេថាអ៊ីវ៉ាន់ទាំងនោះ ជាអ៊ីវ៉ាន់គេចពន្ធនោះទ ពោះខាងថៅកែភណ្ឌ បាននិយាយថាគាត់បានរត់ការអស់ហើយមិនអីទេ។

សូមបញ្ជាក់ថា កម្មកខ្មែរទាំង១០នាក់ ដែលត្រូវបានគយថៃ សហការជាមួយប៉ូលិសថៃ ចាប់ខ្លួនកាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ មកដល់ថ្ងៃទី១ ខែកុម្ភៈ នេះ នៅមិនទាន់ឃើញដោះលែងមកវិញទេ៕

មតិយោបល់