ភ្នំពេញ ៖ មានហេតុការគួរឲ្យភ្ញាក់ផ្អើលមួយបានកើត ឡើងកាលពីវេលាម៉ោងប្រមាណជាង ៦ព្រឹក នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៤ ដោយសារ ស្ដ្រីជនជាតិចិនម្នាក់ ដេកស្លាប់ នៅក្នុងសិប្បកម្មដេរមួក មួយកន្លែង ដែលមានទីតាំងនៅភូមិត្រពាំងថ្លឹង សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍មួយនេះ សមត្ថកិច្ចនៅមិនទាន់កំណត់មុខសញ្ញា ថាជាករណីឃាត់កម្ម ឬមួយយ៉ាងណានោះទេ បន្ថែមសមត្ថកិច្ចបាននិយាយថា នៅក្បែរសពគេឃើញប្រឡាក់ឈាម តែបើទោះជាយ៉ាងនេះក្ដី ក៏គេមិនទាន់អាចសន្និដ្ឋានបានដដែលព្រោះជាការករណីធ្វើអត្តឃាតដោយខ្លួនឯងក៏ថាបានដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះ ដំណឹង នឹងចុះផ្សាយបន្ដ នៅពេលដែលទទួលបានព័ត៌មានលម្អិតពីសមត្ថកិច្ច៕
មតិយោបល់