ព័ត៌មានជាតិ

ដំណើរ​មនុស្ស​ស្រី​អាច​បញ្ជាក់​ពី​ចំណង់​តណ្ហា​ដល់​ចំណុច​កំពូល

អ្នកវិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យាល័យ Catholique de Louvain ប្រទេសបែលហ្សិក​បាន​ធ្វើការ​ស្រាវ​ជ្រាវ​ទៅ​លើ​ដំណើររបស់​មនុស្ស​ស្រី​ និង​​ស្ត្រី​ដែល​សម្រេច​បាន​ដល់​ចំណុច​កំពូល​ (ការ​រួម​ភេទ) បាន​ទៀង​ទាត់។ គោល​បំណង​នៃការ​សិកស្សានេះ​ ដើម្បី​ជួយ​​ឲ្យ​កាន់តែ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ទៅ​លើ​ស្ត្រី​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍ឈាន​ដល់​ចំណុច​កំពូល។

ក្រុម​នៃ​ស្ត្រី​មួយ​ក្រុម​ដែល​បាន​ស្ម័គ្រ​ចិត្ត​គឺ​មាន​ភាព​ទៀង​ទាត់​ដល់​ចំណុច​កំពូល​ ខណៈ​ដែល​អ្នក​វិទ្យាសាស្ត្រ​ធ្វើ​ការ​សង្កេត​មើល​កំភួន​ជើង​ស្ត្រី​ទាំង​នោះ​ពេល​កំពុង​ដើរ។ បន្ទាប់​មក​ពួក​គេម្នាក់​ៗ​ត្រូវ​បាន​វាយ​តម្លៃ​ដោយ​អ្នក​ជំនាញ​ផ្នែក​ផ្លូវ​ភេទ​។ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ស្ត្រី​ដែល​មាន​ដំណើរ​​យ៉ាង​ស្វាហាប់ ជា​ញឹក​ញាប់​តែង​តែ​មាន​អារម្មណ៍​ដល់​ចំណុច​កំពូល​ក្នុង (ការ​រួម​ភេទ) ជាង​មនុស្ស​ស្រី​ដំណើរ​មួយ​ៗ​ ខ្សោយៗ។

ដូច្នេះ​ហើយ​អ្នក​វិទ្យាសាស្ត្រ​បាន​កំណត់​ថា ស្ត្រី​ដែល​អាច​ឈាន​ដល់​ចំណុច​កំពូល​ទៀត​ទាត់​ក្នុង​អំឡុង​ពេល​រួម​ភេទ ជា​ញឹក​ញាប់​មាន​លក្ខណៈ​ពិសេស​ក្នុង​ការ​ដើរយ៉ាង​ស្វាហាប់។ អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​រក​ឃើញ​ដែល​ថា ស្ត្រី​ដែល​មាន​ភាព​រឹង​មាំមិន​ត្រឹម​តែ​អាច​ឈាន​ដល់​ចំណុច​កំពូល​ប៉ុណ្ណោះទេ ចំណែក​ឯ​សុខភាព​ផ្លូវ​ចិត្ត​ក៏​ល្អ​ប្រសើរ​ជាង​ស្ត្រី​ដែល​ពុំ​សូវ​មាន​ភាព​រឹង​មាំ​ដែរ៕
13990824731

មតិយោបល់