ការឈឺបពងក ឬរមាស់បំពងក ធ្វើឲ្យមានការរំខានយ៉ាងខ្លាំងដល់ជីវិតរស់នៅ ហើយអាចបង្កទៅជាអាការៈធ្ងន់ធ្ងរបើមិនបានរកវិធីព្យាបាលទេនោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រដ៏សាមញ្ញក្នុងការជួយអ្នកក្នុងការកាត់បន្ថយនូវបញ្ហាឈឺបំពងក៖
ខ្ពុរមាត់ជាមួយនឹងទឹកអំបិល
វិធានការដ៏សាមញ្ញដើម្បីជួយអ្នកកាត់បន្ថយការឈឺចាប់បំពងកគឺត្រូខ្ពុរមាត់ជាមួយនឹងទឹកអំបិល។ អំបិលត្រូវលាយជាមួយទឹកក្តៅតិចៗ បន្ទាប់មកលាងសម្អាតមាត់របស់អ្នកប្រហែលជា ១៥ នាទី នោះអ្នកនឹងមានអារម្មណ៍ថាមានភាពខុសគ្នា។ ម្យ៉ាងទៀតអ្នកអាចផឹកទឹកក្រូចឆ្មាជាមួយនឹងទឹកឃ្មុំ មួយកូនពែងក៏បាន។ លោកអ្នកអាចផឹកទឹកនេះ ២ ទៅ ៣ ដងក្នុងមួយថ្ងៃមិនយូរមិនឆាប់បំពងករបស់អ្នកនឹងត្រូវបាត់ការឈឺចាប់។
ការស្ទីម
នៅពេលដែលបំពងក របស់អ្នកឈឺពិបាកក្នុងការដកដង្ហើម ហើយធ្វើឲ្យដើមទ្រូងរបស់អ្នកមានការឈឺចាប់ដែរ។ ប៉ុន្តែប្រសិនបើអ្នកប្រើវិធីសាស្ត្រស្ទីមដោយស្រូបយកចំហាយតាមរន្ធច្រមុះ និងកាត់បន្ថយការឈឺបំពងក ហើយនឹងធ្វើឲ្យមានអារម្មណ៍ស្រស់ថ្លាឡើងវិញ។ រីឯការទំពាខ្ទឹមស ក៏ជាឱសថក្នុងការព្យាបាលស្លេះ ព្រមទាំងជំងឺក្អកផងដែរ។ ប្រសិនបើអ្នកមិនធ្លាប់សោះ សូមដាក់ចូលក្នុងមាត់ ហើយទំពាយឺតៗឲ្យម៉ត់បន្តិចសូមលេបចូលទៅទាំងអស់។ ការម៉ាស្សាដោយប្រើប្រេងដែលមានសារធាតុក្តៅ ក៏មានប្រសិទ្ធិភាពបំបាត់ការឈឺបំពងក និងកាត់បន្ថយការរលាក៕
មតិយោបល់