ស្មាតហ្វូន Nokia Lumia 520 បានក្លាយជាវិរៈបុរស ខណៈពេលដែលវាបានជួយជីវិតរបស់ប៉ូលិសម្នាក់ នៅក្នុងប្រទេសប្រេស៊ីល ពីគ្រាប់កាំភ្លើងរបស់ក្រុមចោរប្លន់។
យោងតាមការចុះផ្សាយរបស់កាសែតប្រេស៊ីលបានឲ្យដឹងថា ប៉ូលិសម្នាក់ដែលគេមិនបង្ហាញអត្តសញ្ញាណបានរួចជីវិត ពីគ្រាប់កាំភ្លើងដោយសារតែ Nokia Lumia 520 បានរងគ្រាប់ជំនួស។
ហេតុការណ៍បានកើតឡើងខណៈពេលដែលប៉ូលិសម្នាក់បានធ្វើដំណើរទៅសួរសុខទុក្ខក្រុមគ្រួសារ គាប់ជួនក៏បានជួបនឹងហេតុការអាក្រក់គឺក្រុមចោរមានគ្នា ២នាក់ បានចាប់អ្នកផ្ទះគាត់ធ្វើជាចំណាត់ខ្មាំង ព្រមទាំងបានបាញ់មកលើគាត់ខណៈពេលដែលក្រុមចោរបានឃើញគាត់ទៅដល់។ គ្រាប់ដំបូងដែលក្រុមចោរបាញ់មកលើលោកប៉ូលិស បានខុស ប៉ុន្តែគ្រាប់ទី២បានបាញ់ត្រូវកំប៉េះគូថ តែជាសំណាង គ្រាប់កាំភ្លើងនោះបានបាញ់ត្រូវស្មាតហ្វូន Nokia Lumia 520 ដែលបានដាក់នៅក្នុងហោប៉ៅក្រោយរបស់គាត់៕
មតិយោបល់