ព្រះសីហនុៈ កាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងការិយាល័យកណ្តាលព្រហ្មទណ្ឌសហការជាមួយប៉ុស្តិរដ្ឋបាលនគរបាលសង្កាត់៤និងកម្លាំងអធិការនគរបាលស្រុកព្រៃនប់ធ្វើការស្រាវជ្រាវចាប់ជនសង្ស័យចំនួន២នាក់ពីបទចោកម្មកាច់បំបែកសោរកម៉ូតូ កាលពីម៉ោង០០និង៣០នាទីចូលថ្ងៃទី១៦.៦.២០១៦នៅផ្ទះសំណាក់ជីប៊ីធី ក្រុមទី៦ ភូិ២ សង្កាត់២ ក្រុងព្រះសីហនុ ។
ដោយជនរងគ្រោះឈ្មោះRENAUD MICHEL LUCIEN MAURICE ភេទប្រុសអាយុ៥៥ឆ្នាំ មុខរបរចូលនិវត្ស៍ជនជាតិបារាំងកាន់លិខិតឆ្លងដែនលេខ១៥DC២១១៥១ចុះថ្ងៃទី២ខែធ្នូ២០១៥ ស្នាក់នៅផ្ទះជួលខាងលើ ។
ជនសង្សយ័ដែលសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់នោះ ទី១-ឈ្មោះ យស់ វេងហេង ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះជួលភូមិ១សង្កាត់៤ក្រុងព្រះសីហនុ(អ្នកកាច់សោម៉ូតូផ្ទាល់)។ ទី២-ឈ្មោះនួន វែន
ហៅបារាំងភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្រុម១៧ ភូមិ២សង្កាត់៣ក្រុងព្រះសីហនុជាអ្នកជិះយកទៅលក់ ។
សមត្ថកិច្ចដកហូតវត្ថុតាងចាប់យកម៉ូតូ១គ្រឿងម៉ាកVISTONពណ៌ទឹកប៊ិច ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើកម្លាំងជំនាញកំពង់បន្តនិតិវិធីបញ្ជូនទៅតុលាការ៕
មតិយោបល់