ព័ត៌មានជាតិ

គូស្នេហ៍ជនជាតិចិនក្នុងខេត្តវូហាន​ពឹង​មិត្តភក្តិ​​ឲ្យថត​សកម្មភាពសិច​របស់ខ្លួន

រឿង​ដ៏រំជើបរំជួល ថ្មីមួយទៀត​ បានកើតឡើង នៅក្នុងខេត្ត វូហាន ប្រទេសចិន បាន​​ធ្វើ​ឲ្យបណ្តាញផ្សព្វផ្សាយ​ នានា ក្នុងប្រទេសចិន ចុះមិនដាច់ទំព័រ និងធ្លាយដល់អនឡាញ ក្លាយជាប្រធានបទ​ដ៏ក្តៅគគុក កំពុង​វែកញែក និងរិះគន់ ។​

ហេតុ​ការណ៍ ដ៏​អាក្រក់នេះ​និយាយអំពីគូស្នេហ៍សិច ពឹង​ឲ្យមិត្តភក្តិ​ថត ​វា​បានកើតឡើង នៅ​សណ្ឋាគារ​មួយកន្លែង ដ៏ប្រណីត ក្នុងតំបន់ខាងលើ ក៏ប៉ុន្តែ​អ្វីដែលសំខាន់នោះ គេមិនអា​ច​ឃើញមុខគូស្នេហ៍នេះឡើយ ខណៈដែលពួកគេបានយកកុលាប​បិទបាំងមុខ​របស់ពួកគេ​ដើម្បីថតប្លង់ និងក្បាច់ផ្សេងៗនៅលើគ្រែ ។

តែទោះជាយ៉ាងណា ទង្វើនេះ​ដែរ ត្រូវបានអ្នកលេងលើអនឡាញ វែកញែក រិះគន់ មិនសំចៃមាត់ឡើយ ដោ​យ​ម្នាក់បានផ្តល់យោបល់រិះគន់ថា “ពិតជា​ល្អហើយ ដែលហានថតយ៉ាងនេះ ជាពិសេស ពឹងមិត្តភក្តិឲ្យថត សកម្មភាពសិចរបស់ខ្លួន មើលតែឯងនេះ តួសិច ពិតជាគំរូមិនល្អសម្រាប់គូស្នេហ៍ផ្សេងទៀតមែន ” ។ ដោយ​ឡែក​អ្នកផ្សេងទៀត​ បានរិះគន់ថា ប្រហែលជាពួកគេ​ចង់​ដឹងពីក្បាច់ខ្លួនប្រើគ្រែ​ល្អយ៉ាងណា ហើយអាចនឹងគិតថា មានរបស់ល្អ​បើមិនចែកគ្នាមើល​ពិតជាស្តាយតែភ្លេចគិតពីខ្លួនឯង ដែល​ធ្វើឲ្យកេរ្តិ៍ឈ្មោះស្អុយ ។

រឿងគូស្នេហ៍សិច ​នេះវា​មិនមែនជាលើកទី ១របស់ចិននោះទេ ដោយកន្លងមក វាបានបំពុល អារម្មណ៍សាធារណៈជន លើអនឡាញ ដែល​អាជ្ញាធរ វិលមុខ ​ពិបាកនឹងចាត់វិធានការ​ ហៅគូស្នេហ៍ទាំងនោះ មកអបរំ ៕​
2014-05-04_130525

2014-05-04_1305132014-05-04_1304532014-05-04_1304192014-05-04_1303392014-05-04_1302432014-05-04_130215

មតិយោបល់