ព័ត៌មានជាតិ

គ្រូ​ទស្សន៍ទាយ​ចាប់រំលោភ​ស្ត្រី​ម្នាក់ ខណៈ​ដែល​ជួយ​ព្យាបាល​ជំងឺ​ក្រពះ​ឲ្យ​នាង​

លោក​គ្រូ​ទស្សន៍ទាយ​ម្នាក់​ត្រូវបាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​រំលោភ​សេពសន្ថវៈ​ទៅលើ​ស្ត្រី​ម្នាក់​ដែល​មាន​ជំងឺ​ក្រពះ​។​នេះ​បើ​តាម​សម្តី​របស់ ប៉ូលិសហ្ស៊ី​មបា​វេ​បាន​រាយការណ៍​ដល់​សារព័ត៌មាន​ក្នុងស្រុក​។​

​ស្ត្រី​វ័យ ២៣ ឆ្នាំ​ដែល​ជា​ជនរងគ្រោះ​បាន​សុំឲ្យ​លោក Lungile Nucube វ័យ ៣២ ឆ្នាំ​ដែល​ជា​គ្រូ​ទាយ ហើយ​ត្រូវជា​អ្នកជិតខាង​និង​គ្នា​ជួយ​ព្យាបាល​ជំងឺ​ក្រពះ​របស់ខ្លួន​។ នៅ​ពេល​ព្រឹក​ប្រហែលជា​ម៉ោង ៧ លោក Ncube បាន​គោះ​ទ្វារ​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ និង​បាន​និយាយថា​គាត់​នឹង​ជួយ​នាង​។ គាត់​បាន​ឲ្យ​នាង​ផឹក​ទឹកអំបិល ៣ កូន​ពែង រួច​បាន​ឲ្យ​នាង​សម្អាត​រាងកាយ​ដោយ​ប្រើ​ទឹក​ក្តៅ​ឧ​ណ្ឌៗ​។ បន្ទាប់មក​លោក Ncube បាន​បញ្ជា​ឲ្យ​ជនរងគ្រោះ​ដោះ​សម្លៀក​បំពាក់​ចេញ​ទាំងអស់ ប៉ុន្តែ​នាង​បាន​និយាយថា នាង​បាន​រៀបការ​រួចទៅហើយ​។ លោក Nucbe នៅ​តែ​ទទូច​ឲ្យ​នាង​ដោះ​ខោ​អាវ​ចេញ​ដដែល ហើយ​រហូត​ដល់​ដំណើរការ​នៃ​ការ​ព្យាល​នោះ​គាត់​បាន​ចាប់រំលោភ​នាង​តែម្តង​។ ក្រោយ​ពី​ហេតុ​ការកើតឡើង​ជនល្មើស​បាន​ចាកចេញ​ទៅ​បាត់ ហើយ​នាង​ក៏​បាន​ហៅ​ប្តី​របស់​ខ្លួន ព្រមទាំង​ជូនដំណឹង​ទៅ​ប៉ូលិស​ភ្លាមៗ​ផងដែរ​៕​

reuse

មតិយោបល់