ព័ត៌មានជាតិ

វិធីជួយ​ឲ្យ​មិត្ត​ស្រី​ស្គាល់​រស់​ជាតិ​ស្នេហ៍​ដល់​កម្រិត​កំពូល

មាន​បុរស​ជា​ច្រើន​ណាស់​ដែល​មាន​ភាព​ងឺង​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​ពិបាក​ជួយ​ឲ្យ​មនុស្ស​ស្រី​ជា​ទី​ស្រឡាញ់​ឈាន​ដល់​ចំណុច​កំពូល​ដូច​ខ្លួន​នៅពេល​ដែល​រួម​រ័ក្ស ? ការ​មិន​អាច​ជួយ​ឲ្យ​ដៃគូរ​ឈាន​ទៅ​ដល់​ចំណុច​កំពូល​ពេល​ខ្លះ​អាច​ធ្វើ​ឲ្យ​នាង​មាន​ភាព​ធុញ​ទ្រាន់ ហើយ​នាង​យល់​ថា​ការរួម​ភេទ​កន្លង​មក​គឺ​មាន​តែ​ភាព​តាន​​តឹង​តែ​ប៉ុណ្ណោះ។ តើ​ធ្វើ​ដូចម្តេ​ច​ដើម្បី​ជួយ​ឲ្យ​នាង​អាច​ភ្លក់​រស់​ជាតិ​ស្នេហ៍​ដល់​កម្រិត​កំពូល​ដូច​អ្នក ?
មើល​រឿង​ដើម្បី​ដាស់​អារម្មណ៍
ការសិក្សា​បាន​បង្ហាញ​ថា ស្ត្រី​ជា​ច្រើន​មាន​អារម្មណ៍​រំភើប​គួរ​ឲ្យ​កត់​សម្គាល់នៅ​ពេល​ដែល​ពួកគេ​មើល​ខ្សែ​ភាព​យន្ត​ដែល​ទាក់​ទង​ជា​មួយ​នឹង​ការ​រួម​ភេទ។ ការ​សិក្សា​របស់​លោក Meredith Shivers បាន​រក​ឃើញ​ អ្វី​ដែល​ស្ត្រី​មាន​អារម្មណ៍​ចង់​រួម​ភេទគឺ​មក​ពី​ពួក​គេ​បាន​មើល​រឿង​អាស​អាភាស។ មនុស្ស​ស្រី​ទាំង​នោះ​ទទួល​បា​នកម្រិត​នៃ​ការ​រំភើប​ចិត្ត​ គួរ​ឲ្យ​កត់​សម្គាល់​នៅពេល​ដែល​ពួកគេ​មើល​ខ្សែ​ភាព​យន្ត​សិច​របស់​សត្វ​ស្វា​ឪ។

ថើប​នាង​នៅ​ត្រង់​ចំណុច​រសើប
នៅពេល​ដែល​អ្នក​បាន​ចូល​ទៅ​ក្នុង (សមភូមិ) ស្ត្រី​នឹង​មាន​បំណង​ចង់​ឲ្យ​ដៃ​គូ​របស់​ខ្លួន​ប៉ះពាល់​ត្រង់​ចំណុច​រសើប​របស់​ខ្លួន។ គ្រប់​តំបន់​រសើប​ទាំង​អស់​នៅ​លើ​ខ្លួន​មនុស្ស​ស្រី​ដូច​ជា​ដើម​ទ្រូង, បបូរ​មាត់​, ក, ស្មា, ឆ្អឹង​ខ្នង, ភ្លៅ, ពោះ… សុទ្ធ​តែ​ជា​កន្លែង​ដែល​អ្នក​ត្រូវ​បបូស​អង្អែល​ដោយ​ការថើប។

ចេះ​បង្កើត​ការ​ច្នៃ​ប្រឌិត
ជា​ធម្មតា​មនុស្ស​ម្នាក់​ៗ​តែង​តែ​ចង់​បាន​នូវ​អ្វី​ដែល​ប្លែក ហើយ​មិន​ចង់​ឃើញ​ស្ទីល​ដដែល​នោះ​ទេ​ព្រោះ​វា​គួរ​ឲ្យ​ធុញ​ទ្រាន់។ ដូច្នេះ​ហើយការ​បង្កើត​នូវ​បរិយា​កាស​ប្លែក​ដូច​ជា​ការ​ប្តូរ​ទី​តាំង​គ្រែ​ដេក ឬ​រៀប​ចំសារជា​ថ្មី គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ និង​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ច្នៃ​ប្រឌិត​បំផុត។ ការ​របៀប​ចំកន្លែង​ដែល​មាន​ភាព​ខុស​ប្លែក​បែប​នេះ​អាច​ធ្វើ​ឲ្យ​​ដៃ​គូ​របស់​អ្នក​មាន​អារម្មណ៍​ស្រស់​ថ្លា ហើយ​ការរួម​សង្វាក់​ក៏​រលូន​ទៅ​តាម​នោះ​ដែរ។

ចំណាយ​ពេល ៣ នាទី​ដើម្បី​ថើប​ និង​បបោស​អង្អែល
អ្នក​ត្រូវ​ចំណាយ​ពេលយ៉ាង​ហាច​ណាស់ ៣ នាទី​សម្រាប់​ការថើប និង​ធ្វើ​អ្វី​ផ្សេង​ទៀត។ ​បើ​យោង​តាមការ​ស្រាវ​ជ្រាវ​ដោយ​សាកល​វិទ្យា​ល័យ​ Lafayette សហរដ្ឋ​អាមេរិក​​បង្ហា​ញ​ថា ការ​ថើប​ជួយ​កត់​បន្ថយ​អរ​ម៉ូន​ភាព​តាន​តឹង​ និង​ធ្វើ​ឲ្យ​មាន​សម្រើប​យ៉ាង​ឆាប់​រហ័ស។ នេះ​បើ​យោង​តាម​ការ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​អាល្លឺ​ម៉ង់​ក៏​បង្ហាញ​ដែល​ថា វិធី​នេះ​អាច​ជួយឲ្យ​​មាន​ការ​ជំពាក់​ចិត្ត និងការ​បើក​ចិត្ត​របស់​នាង​ឲ្យទូ​លាយ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ជួយ​ជំរុញ​ឲ្យ​នាង​​អាច​ឈាន​ដល់​គោល​ដៅ​យ៉ាង​លឿន៕
importanc_of_sex

មតិយោបល់