ព័ត៌មានជាតិ

បញ្ហា ៦ យ៉ាង​អាច ដែល​បណ្តោល​មក​ពី​ការ​បរិភោគ​ឪឡឹក​ច្រើន​ពេក

ថ្វីត្បិតតែ​ឪឡឹក​គឺជា​ផ្លែឈើ​ដែល​មនុស្ស​ច្រើន​ចូល​ចិត្ត​បរិភោគ នឹង​មានអត្ថប្រយោជន៍​សម្រាប់​សុខភាព​ក៏​ពិត​មែន​។ ប៉ុន្តែ​ការ​បរិភោគ​ផ្លែឪឡឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​ផ្ទុយ​ពី​អ្វី​ដែល​អ្នក​ត្រូវទទួល​បាន​វិញ។ ខាង​ក្រោម​នេះ​គឺ​ជា​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អ្នក​គួរ​តែ​យល់​ចំពោះ​ការ​បរិភោគ​ឪ​ឡឹក៖

– ប្រសិនបើ​អ្នក​បរិភោគ​ឪឡឹក​ច្រើន​ពេក​អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​រំលាយ​អាហារ, ហើមពោះ, ចង្អោរ និង​ក្អក… ចំពោះ​អ្នក​ដែល​មាន​ពោះ​វៀន​អន់ ​អាច​ធ្វើ​ឲ្យ​មាន​រោគ​ពោះ​វៀន​ថែម​ទៀត។
– ឪឡឹក​មាន​កម្រិត​ប៉ូតាស្យូម​ខ្ពស់ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​បេះដូង​មាន​ស្ថេរ​ភាព​ជួយ​បង្ការ​ជំងឺ​បេះ​ដូង ប៉ុន្តែ​​ជាតិ​ប៉ូតាស្យូម​ក៏​បង្ក​ឲ្យ​មាន​ភាព ស្មុគ​ស្មាញ​​នៃប្រព័ន្ធ​សសៃ​ប្រសាទ​កណ្តោល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បេះ​ដូង។ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​នាំ​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​តម្រង់​នោម​ផង​ដែរ។

– មនុស្ស​ជា​ច្រើន​អាច​នឹង​អាឡែ​ស៊ី​ និង​រោគ​សញ្ញា​ដែល​លេច​ឡើង​ដូច​ជា៖ កន្ទួល​រមាស់… ក៏​ព្រោះ​តែ​ការ​បរិភោគ​ឪឡឹក​ច្រើន​ហួស​កម្រិត។
– ការ​បរិភោគ​ឪឡឹក​ច្រើន​ពេក​អាច​បង្កើន​ឧស្ម័ន​អាសូត ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អុក​ស៊ីដ​កម្ម​នៃ​រាង​កាយ។ ការ​កើន​ឡើង​នៃ​ឧ​ស្ម័ន​អាសូត​នេះ​ នឹង​ធ្វើ​ឲ្យ​រាង​កាយ​មាន​ភាព​តាន​តឹង​កាន់​តែខ្លាំង។
– ការ​បរិភោគ​ឪឡឹក​ច្រើន​ក៏​អាច​កាត់​បន្ថយ​សម្ពាធឈាម។ ក្នុង​ករណី​នេះ​អាច​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​សសៃ​ឈាម​នៅ​ក្នុង​រាង​កាយ។
– ការ​បរិភោគ​ឪឡឹក​ច្រើន​ពេក​ក៏​អាច​កាត់​បន្ថយ​ជាតិ​ស្ករក្នុងឈាម និង​ធ្វើ​ឲ្យ​ខូច​ខាត​តំរង​នោម ដោយ​សារតែ​មាន​ការ​រំខាន​នៃ​ការ​ផលិត​អាំង​ស៊ុយ​លីន​៕
13991644741

មតិយោបល់