យ៉ាំងហ្គោន៖ នៅថ្ងៃទី ៥ ខែ ឧសភា នេះ ប្រទេសមីយ៉ានម៉ា បានចាប់ផ្តើម គម្រោងស្រោចស្រង់ព្រៃកោងកាង ដែលជាព្រៃបម្រុងស្ថិតនៅ Kadonkani ហើយក៏ស្ថិតនៅតំបន់ដីសណ្ត Ayeyawaddy ដែលជាទីជម្រក និងរបាំងព្យុះស៊ីក្លូន។
គម្រោងនេះដែរ ត្រូវបានអនុវត្តន៍ និងសហការជាមួយនឹង សហប្រតិបត្តិការអន្តរជាតិ ជប៉ុន JICA លើទំហំផ្ទៃដី ដែលគ្របដណ្តប ជាង ១២១៥ ហិកតា ដែលសុទ្ធសឹងជាព្រៃកោងកាង។ គម្រោងនេះក៏ជាការចូលរួមចំណែក ការការពារ ព្រៃកោងកាង នៅតំបន់នោះផងដែរ។
មីយ៉ាន់មា បានអនុវត្តគម្រោងជាច្រើន ទៅលើ ផែនការដាំ និងស្រោងស្រង់ព្រៃឈើ ចាប់តាំងពីឆ្នាំ ២០០៧ ដល់ ឆ្នាំ ២០១៣ ។ ក្នុងនាម ជាប្រទេស ដែលមានព្រៃកោងកាងដ៏ធំបំផុត ជាប់ចំណាត់ថ្នាក់ទី ៧ លើពិភពលោក ដោយទំហំ ២ សែនហិកតា ដែលជាព្រៃកោងកាង ដែលស្មើ ៣,៣ ភាគរយ នៃផ្ទៃដីសរុប ក្នុងពិភពលោក។ភាគច្រើនព្រៃកោងកាង ស្ថិតនៅ រដ្ឋ រ៉ាឃីន តំបន់ អាយ៉ាវ៉ាឌី និង តានីនថារីយិ ។
របាយការណ៍ បានឲ្យដឹងថា ព្រៃកោងកាង ស្ថិតនៅតំបន់ដីសណ្ត នោះវាត្រូវបានគេរុករាន ឲ្យប្រែក្លាយជាវាលស្រូវ វាលស្រែអំបល។
ការការពារព្រៃកោងកាង នៅតំបន់ នេះវាបានបញ្ចៀស ឲ្យ មនុស្ស ចាកផុតពីការវាយប្រហារពីព្យុះស៊ីក្លូន Nargis ដែលបានវាយប្រហារតំបន់នេះ នៅក្នុងឆ្នាំ ២០០៨ ៕
មតិយោបល់