ព័ត៌មានជាតិ

ចូលហូបបបរ ចេញមកវិញ ចោរលួចម៉ូតូបាត់

ភ្នំពេញ: បុរសម្នាក់ចេញពីធ្វើការងាររោងចក្រ ចូលហូបបបរចេញមកវិញ ចោរលួចម៉ូតូជិះគេចទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅ តូបលក់បបរ តាមផ្លូវទំនប់កប់ស្រូវ ទល់មុខរោងចក្របឺរី ភូមិជម្ជូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូដែលជនសង្ស័យលួចកាច់សោកយកទៅបាត់ ម៉ាកហុងដា សេ១២៥ សេរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AN-5966 ម្ចាស់ឈ្មោះ ភាន គង់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិ ឫស្សីស្បាត ឃុំព្រៃខ្វេះ ស្រុកមេសាង ខេត្តព្រៃវែង ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ បន្ទាប់ចេញពីធ្វើការងាររោងចក្រ មិនបានចូលផ្ទះជួលភ្លាមទេ ដោយឆ្លៀតឈៀងចូល ហូបបបរសិន ដោយចតម៉ូតូដាក់ក្រោយខ្នង ហើយក្រោយពីហូបរួច ដើរចេញមកវិញ ស្រាប់តែបាត់ម៉ូតូ ទើបភ្ញាក់ផ្អើល ។

ក្រោយពីបាត់ម៉ូតូ ជនសង្ស័យបានរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយស្រាវជ្រាវ៕

photo_2016-06-04_10-08-24

មតិយោបល់