ព័ត៌មានជាតិ

ក្រុមហ៊ុន​នាឡិកា​ស្វីស​គម្រាម​ប្ដឹង Apple

​កាល​ពី​ថ្មីៗ​នេះ លេចឮ​នូវ​ព័ត៌មាន​មួយ​ចំនួន​ថា ក្រុមហ៊ុន Apple បាន​អូសទាញ​អ្នកជំនាញ​នាឡិកា​ពី​ក្រុមហ៊ុន​នាឡិកា​នៅ​ក្នុង​ប្រទេស​ស្វីស ក្នុង​គម្រោង​ផលិត​នាឡិកា​ឆ្លាត​វៃ iWatch​។ ព័ត៌មាន​នេះ បាន​ធ្វើឲ្យ​ក្រុមហ៊ុន​ផលិត​នាឡិកា​ស្វីស​ជាច្រើន​មាន​ការមិនសប្បាយចិត្ត​។​

​ដោយឡែក​នៅ​ពេល​នេះ លោកស្រី Serena Chiesura ប្រធាន​ផ្នែក​ទំនាក់ទំនង​ក្រុមហ៊ុន​នាឡិកា Swatch បាន​សម្ដែង​នូវ​អាមរ្មណ៍​មិន​ពេញចិត្ត ទាក់ទង​នឹង​ស្លាក​សញ្ញា iWatch របស់​ក្រុមហ៊ុន Apple ព្រោះ​វា​ស្រដៀង​គ្នា​នឹង​ឈ្មោះ iSwatch របស់ Swatch ទាំង​ដែរ ក្រុមហ៊ុន Apple មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា Apple ជា​ក្រុមហ៊ុន​មួយ​ដែល​កើត​មាន​ជម្លោះ​ប៉ាតង់ និង​ស្លាក​សញ្ញា​ច្រើនជាងគេ ចាប់តាំងពី​បង្កើត iPhone មក​៕​
topelement

មតិយោបល់