ក្រុមគ្រួសារ សាច់ញាតិ និងតំនាងជនរងគ្រោះ ស្នើអោយព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ឆ្នាំង ចេញដីកាចាប់ខ្លួនជនសង្ស័យ និងចាត់ការតាមនិតិវិធីច្បាប់ ដែលបានសម្លាប់ លោក សួន ចាន់ ភ្នាក់ងារ យកពត៌មានមាគ៌ាកម្ពុជា អោយបានឆាប់រហ័ស ។
គួររំលឹកផងដែរថា សពលោក សួន ចាន់ បានត្រូវក្រុមជនសង្ស័យមានឈ្មោះ យឹម នុន, ឈ្មោះ យឹម ណាក់, ឈ្មោះ រុំ រ៉ា និងឈ្មោះ សាំង សេងអៀង បានព្រួតវាយជនរងគ្រោះដោយប្រើដំបងកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង ៧យប់ នៅក្នុងភូមិក្បាលកន្លង់ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ត្រូវបានដឹកមកព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត ហើយបានស្លាប់កាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ប្រភពពីអ្នកភូមិក្បាលកន្លង់ បានឱ្យដឹងថា កាលពីពេលថ្មីៗនេះថា ជនបង្កបទល្មើសមាន យឹម នុន, ឈ្មោះ យឹម ណាក់, ឈ្មោះ រុំ រ៉ា និងឈ្មោះ សាំង សេងអៀងបានវិលត្រឡប់មករស់នៅក្នុងភូមិស្រុករបស់ខ្លួនវិញ ហើយក្រោយពីធ្វើការគេច ខ្លួន មួយរយៈក្រោយពីវាយសម្លាប់ឈ្មោះ សួន ចាន់ ដែលចាត់ទុកថា ជាអំពើឃាតកម្មគ្រោងទុកជាមុន ។ ជាក់ស្តែងនៅពេល បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរក្រុមឃាតករទាំង ៥រូបនេះ បានដើរលេងផឹកស៊ីយ៉ាងព្រងើយហាក់បីដូចជា ពុំមានរឿងអ្វី ដែលកើតឡើងចំពោះខ្លួននោះឡើយ ។ ប្រភពដដែលបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិក្បាលកន្លង់ ឃុំពាមឆ្កោក បានកំពុងតែរស់នៅដោយ ខ្លាចរអារចំពោះក្រុមឃាតករបានកំពុងតែរស់នៅពោរពេញទៅដោយសេរីភាពហើយភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ គឺអាច នឹងមានអ្នកស្លាប់ជាបន្តបន្ទាប់ទៀត ក្រោមស្នាដៃក្រុមឃាតករសម័យថ្មីនេះ ថែមទៀតប្រសិនបើក្រុមឃាតករទាំងអស់នោះ ព្យាយាមសម្លាប់ផ្តាច់ជីវិតនោះ ។
លោកអ៊ុំ ពៅ ដុស ជាឪពុកបង្កើតរបស់សពលោក សួន ចាន់ បានឱ្យដឹងផងដែរថា ភរិយាជនរងគ្រោះបានដាក់ ពាក្យបណ្តឹង កាលពីថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៤ តែរហូតមកទល់នឹងពេលនេះ តុលាការខេត្តកំពង់ឆ្នាំងពុំទាន់បានចាត់ការ សំណុំរឿង ឃាតកម្មគិតទុកជាមុននោះទេ ។ នៅព្រឹកថ្ងៃទី ២១ ខែមេសា រូបលោកបានកោះហៅទៅសាកសួរដោយចៅក្រមស៊ើប អង្កេតលោកក៏បានរៀបរាប់តាមដំណើររឿងដែលបានកើតឡើងនាពេលកន្លងមករួចហើយដែរ ។ លោកអ៊ុំ ពៅ ដុស បានសំណូមពរឱ្យលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងចេញដីកាចាប់ខ្លូនក្រុមជនដៃដល់ទាំងអស់ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ជាថ្មីម្តងទៀត ព្រោះដីការចាប់ខ្លួនជនសង្ស័យនាពេលកន្លងមកនោះ ពុំមានវាយត្រា ឈ្មោះ លោកព្រះរាជអាជ្ញាគ្មានទាំងចុះលេខ និងថ្ងៃខែទៀតផង ។ ក៏ប៉ុន្តែដីកាថ្មីលើកក្រោយនេះ គឺសូមធ្វើឱ្យបានត្រឹមត្រូវតាមបែប បទរដ្ឋបាល និងផ្លូវច្បាប់ជាប្រយោជន៍ ដល់ការចាប់ខ្លួនឃាតករទាំងអស់នោះ ឱ្យទទួលទោសទៅតាមច្បាប់ជាធរមាន ៕
មតិយោបល់