ព័ត៌មានជាតិ

បុរស​ម្នាក់ដើរបុកខ្មោចហើយខ្មោច​​ទាញជើងអូស​​ព្រឺឆ្អឹង​ខ្នង​ភ័យស្លន់ស្លោរ​រាគនោម (Video Inside)

អស់រយៈពេលជាច្រើនមកហើយ ​សំនួរ​ជាច្រើនតែងតែសួរ អំពី អត្ថិភាពនៃកម្លាំង អរូបី ។ តាមរយៈរូបភាពនៃវីដេអូ ដែលបានកត់ត្រា ដោយចៃដន្យ បង្ហាញពីស្រមោល​ព្រលឹង ដែលពិបាកនឹងបញ្ជាក់​។​
2014-05-05_151712
បច្ចុប្បន្ន វីដេអូឃ្លិបនេះត្រូវបានគេបង្ហោះនៅលើ YouTube ដោយថតបានសកម្មភាពខ្មោច​អូស​ទាញ​ជើង​បុរសម្នាក់ ខណៈដែលថតបានដោយកាម៉េរ៉ា​សុវត្ថិភាព​ ដែល​ទាក់ទាញមនុស្ស​រាប់ពាននាក់ចូលមកទស្សនា ។​មុនពេលដែលខ្មោចទាញជើងអូស គេឃើញ បុរសម្នាក់នោះស្លៀកពាក់អាវពណ៌ខ្មៅ ដោយដើរ​សម្តៅទៅបើកទ្វារ​ក៏​ដើរមុខនឹងស្រមោលខ្មៅ នឹងបន្ត​ទាញ​ជើងរបស់គាត់ ធ្វើ​ឲ្យព្រឺឆ្អឹងខ្នងតែម្តង​។​

មនុស្ស​ជាច្រើនបានជឿជាក់ថា នេះគឺជា​ខ្មោចពិត ដែលយើងអាចមើលឃើញនឹងភ្នែក ។ តែទោះជាយ៉ាងណា​មនុស្ស​ជាច្រើន ​លេងលើអនឡាញ បាន​បញ្ចេញមតិថា វាគ្រាន់តែជាវីដេអូឃ្លិបបន្លំភ្នែកអ្នកមើលតែប៉ុណ្ណោះ ៕​
ទស្សនាឃ្លិបវីដេអូដូចខាង​ក្រោមនេះ៖

មតិយោបល់